Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”

ដោយ Pothe Thun
28/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គការបន្ទាយស្រី សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គការដៃគូ បានរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ក្រោមវត្តមាន លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព អង្គការដៃគូ យុវជន និងប្រជាពលរដ្ឋជាច្រើនរូប។

កញ្ញា ស្តើង ភារ៉ុង នាយិកាប្រតិបត្តិនៃអង្គការបន្ទាយស្រី បានឱ្យដឹងថា យុទ្ធនាការ១៦ថ្ងៃ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដោយមានសកម្មភាពជាច្រើនដូចជា ការរត់ ជិះកង សិក្ខាសាលា វេទិកាសាធារណៈ និងកម្មវិធីតាមប្រព័ន្ធឌីជីថលនានារបស់អង្គការជាតិ អន្តរជាតិ រួមនិងក្រសួងស្ថាប័នជាដើម។ ទោះបីយុទ្ធនាការនេះ មានរយៈពេល ១៦ថ្ងៃ ក្នុងមួយឆ្នាំក៏ពិតមែន បន្តែមការចូលរួមយ៉ាងសកម្មរបស់សកម្មជនសិទ្ធិស្ត្រី អង្គការសង្គមស៊ីវិល ស្ថាប័នរដ្ឋ និងអ្នកពាក់ព័ន្ធនានា គឺតែងតែមានជាបន្ទាប់ក្នុងការរួមលើកកម្ពស់ការយល់ដឹង និងអនុវត្តសកម្មភាពនានាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលុបបំបាត់ហិង្សាលើស្ត្រី និងក្មេងស្រី។ ក្នុងនោះអង្គការបន្ទាយស្រី តែងធ្វើសហការជាមួយក្រសួង មន្ទីរ និងអង្គការដៃគូ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់អង្គការ ដែលផ្តោតសំខាន់ទៅលើគោលដៅ៣ សំខាន់ៗ៖ ទី១.ការពង្រឹងសមត្ថភាពស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ ,ទី២.ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងទី៣.ការដោះស្រាយវិបត្តិ ហិង្សាផ្អែកលើយេនឌ័រ។

លោក កាន់ កាល នាយកប្រចាំប្រទេស អង្គការដៀកូនៀ (Diakonia) ក៏បានឱ្យដឹងថា ការសហការឧបត្ថម្ភនេះ គឺមានគោលដៅរួមមួយ ដោយចង់ឃើញអាជ្ញាធរ អង្គការដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមនៅក្នុងការបញ្ឃប់រាល់សកម្មភាពហិង្សាលើស្ត្រី និងក្មេងស្រី ដើម្បីលើកកម្ពស់ឥរិយាបថវិជ្ជមាននៅក្នុងសហគមន៍លើតួនាទីយេនឌ័រ និងជំរុញសមភាពយេនឌ័រដល់ស្រ្តីនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ស៊ិន ណម បានសម្ដែងការគាំទ្រ និងអរគុណ ចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងសហការគ្នាយ៉ាងស្អិតល្មួតនៅក្នុងការបង្កើតនៅកម្មវិធី និងយុទ្ធនាការផ្សេងៗកន្លងមកនៅក្នុងខេត្ត ក្នុងគោលដៅបំផុសស្មារតីឱ្យប្រជាជនទាំងអស់បានយល់ដឹង និងចូលរួមនៅក្នុងការបញ្ឃប់អំពើហិង្សាលើស្រី និងក្មេងស្រី។ លោកជំទាវ ក៏បានជំរុញឱ្យគ្រប់អង្គការ និងដៃគូរពាក់ព័ន្ធ សូមបន្តសកម្មភាពបែបនេះបន្តទៅមុខទៀត ដើម្បីគោលដៅស្នូលរួមចំណែកក្នុងការជំរុញឱ្យសម្រេចបាននូវផែនការជាតិនៃការលើកកម្ពស់សមភាពយេនឌ័រ និងផែនការអន្តរជាតិស្តីពី ការអភិវឌ្ឍប្រកបដោយចេរភាពឆ្នាំ២០៣០៕

អត្ថបទ និងរូបថត៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បញ្ឈប់អំពើហិង្សាយុទ្ធនាការ១៦ថ្ងៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ

អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ

សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.