Monday, April 27, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ

ដោយ Pothe Thun
28/11/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ បន្ទាប់ពីបានកាយដីពង្រាបផ្លូវចាក់ដីគ្រួសក្រហមបំពេញជង្ហុកប្រវែងប្រមាណ ២គីឡូម៉ែត្រ ចាប់ពីក្បែររបងវត្តបឹងមាលា ទៅកាន់ទំនប់ទឹកមុជ ភូមិទឹកលិច ឃុំបេងមាលា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលមានជំនឿបន់ស្រន់តាមបែបព្រហ្មញ្ញសាសនា ព្រោះថាជារៀងរាល់ថ្ងៃមានអ្នកទេសចរជាតិ និងអន្តរជាតិតិចតួច បានទៅកាន់ទីនោះដោយម៉ូតូ ឬគោយន្ត ចំពោះឡានទាបៗពិបាកចូលដល់ជាពិសេសរដូវភ្លៀងពិបាកធ្វើដំណើរ។

លោក សុខ វិសាល មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ការកាយពង្រាបផ្លូវ និងចាក់ដីបំពេញជង្ហុកនាពេលនេះ គ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជនជិតឆ្ងាយ សម្រាប់បង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរដែលចង់ទៅឃើញចម្លាក់ទោលនៃសត្វមករ ព្រោះចម្លាក់នេះទើបតែបញ្ចប់ការជួសជុលជំហានទី១ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកថា ការសម្រួលផ្លូវនេះគឺក្នុងគោលបំណងពង្រីកគោលដៅទស្សនាក្នុងតំបន់ប្រាសាទបេងមាលា ឱ្យមានភាពប្រទាក់ក្រឡាគ្នាដោយការស្នើសុំការជួសជុលកែលម្អផ្លូវនេះមានប្រវែងសរុបប្រមាណ ៥គីឡូម៉ែត្រ។

អ្នកជំនាញបញ្ជាក់ថា មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័តចេញពីទីតាំងដើម នៅរាយប៉ាយជាមួយថ្មធម្មជាតិ លែងមានតួនាទីជាប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាលពុំមានការថែទាំ ជាពិសេសការហូរច្រោះនៃទឹកបានបំផ្លាញគ្រឹះ និងរំកិលថ្មធម្មជាតិដែលទ្រដងខ្លួនមករជាដើម។ ការជួសជុលលើកតម្លៃចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្ររួចរាល់ ភ្ញៀវទេសចរអាចមកទស្សនាស្វែងយល់ជារៀងរាល់ថ្ងៃទោះជាមិនច្រើនតែនេះក៏ជាការចាប់ផ្តើមគួរឱ្យកត់សម្គាល់ ហើយក្រោយពីជួសជុលកែលម្អផ្លូវវង់ទស្សនាមកកាន់តំបន់នេះរួច នោះនឹងមានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាចម្លាក់មករ និងទីតាំងយកថ្មសម័យបុរាណច្រើនជាមិនខាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកជំនាញដដែលក៏បានឱ្យដឹងថា ចម្លាក់សត្វមករនេះ ផ្នែកក្រៅមានទ្រង់ទ្រាយដងខ្លួននិងក្បូរក្បាច់នៅផ្នែកក្បាល តែខាងក្នុងនៃដងខ្លួនគឺប្រហោងទម្រង់ជាទរបង្ហូរទឹក ដែលមួយផ្នែកធំទៀតនៅក្នុងទំនប់នៅឡើយហើយទំនប់នេះគឺជាប្រយោជន៍ដល់ខ្មែរនៅសម័យនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមកស្នាក់នៅនិងធ្វើការដាប់ថ្ម អូសថ្ម យកមកសាងសង់ប្រាសាទនានានៅឯអង្គរ៕

អត្ថបទ និងរូបថត៖ លោក យូរ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សជាច្រើនរយនាក់ចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅខេត្តសៀមរាប

មនុស្សជាច្រើនរយនាក់ចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅខេត្តសៀមរាប

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.