Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សជាច្រើនរយនាក់ចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅខេត្តសៀមរាប

ដោយ Pothe Thun
28/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្សជាច្រើនរយនាក់ចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅខេត្តសៀមរាប
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មនុស្សប្រមាណ៥០០នាក់ បានចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលការជិះនេះ គឺចេញដំណើរពីសួនច្បារព្រះរាជដំណាក់ ក្រុងខេត្តសៀមរាប ឆ្លងកាត់បណ្ដាផ្លូវមួយចំនួនក្នុងក្រុង រហូតមកដល់ទីតាំងដើមវិញ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមាន លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ឃឹម ពិសី នាយិកាប្រតិបត្តិអង្គការការមជ្ឈមណ្ឌលធនធានស្ត្រី បានឱ្យដឹងថា នេះជាលើកទី១១ហើយ ក្រោមកិច្ចសហការគ្នារវាងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំយុទ្ធនាការនេះឡើង ដើម្បីបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសាសនា សិល្បៈ និងវិស័យឯកជន ក្នុងគោលដៅលើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីនាយិកា បញ្ជាក់ថា យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងនៅទូទាំងសកលលោក ហើយសម្រាប់ឯកសណ្ឋានអាវនៅក្នុងយុទ្ធនាការនេះ គឺចង់សំដៅទៅលើពិភពលោកមួយដែលពោរពេញទៅដោយពណ៌ទឹកក្រូច គឺជាពណ៌ដែលបញ្ឃប់រាល់សកម្មភាពនានា ដែលបង្កអំពើហិង្សាលើស្ត្រី កុមារ និងក្មេងស្រី។ លោកស្រីក៏សូមអរគុណដល់គ្រប់អ្នកពាក់ព័ន្ធ ដែលតែងតែសហការ និងគាំទ្ររាល់សកម្មភាពកន្លង ដែលបញ្ជាក់ឱ្យឃើញពីស្មារតី និងសន្ទុះក្នុងការរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត សង្កត់ធ្ងន់ថា អំពើហិង្សាលើស្ត្រី និិងក្មេងស្រី គឺនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម។ ដូច្នេះសូមជំរុញឱ្យអង្គការនានា បង្កើនការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយរាល់រូបភាព ឬសកម្មភាពនានា ឱ្យបានទូលំទូលាយ ក្នុងន័យដើម្បីបញ្ឃប់អំពើហិង្សានេះ ពីព្រោះថាអំពើហិង្សាលើស្ត្រី គឺមិនមែនជាវប្បធម៌របស់ខ្មែរយើងនោះទេ វាជាការរំលោភទៅលើសិទ្ធិមនុស្ស និងប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងទៅលើធនធានស្ត្រី មិនតែប៉ុណ្ណោះកូនៗរបស់ពួកគេក៏នឹងទទួលរងនូវផលវិបាកនៃការរំលោភសិទ្ធិ និងអំពើហិង្សានេះជាបន្តបន្ទាប់ទៅអនាគតផងដែរ។

លោកស្រីសង្ឃឹមថា តាមរយៈយុទ្ធនាការមួយនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញឱ្យសាធារណជនទូទៅបានឃើញ បានយល់ដឹង និងចូលរួមអស់គ្នាដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅទូទាំងពិភពលោក៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បញ្ឃប់អំពើហិង្សាយុទ្ធនាការ ១៦ថ្ងៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅខេត្តសៀមរាប បានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.