Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ដោយ Pothe Thun
29/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបស្ដីទី បានដឹកនាំបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែលអនុវត្តបានកន្លងមក និងលើកទិសដៅបន្ត ជាពិសេសផ្សព្វផ្សាយពីអនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លើការអនុវត្តការងារប្រចាំថ្ងៃ និងការងារសំខាន់សម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាពង្រឹងគុណភាពការងារឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទជាច្រើនរូប។

លោក សេង ផល្លី មានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្តសៀមរាប ជាសេនាធិការមួយរបស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្ត ហើយកំពុងមានភាពលេចធ្លោ និងបោះពួយទៅមុខជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ក្នុងនោះខេត្តសៀមរាប ជាគោលដៅរៀបចំព្រឹត្តិការណ៍ និងកម្មវិធីធំៗជាច្រើន បន្ទាប់ពីរាជធានីភ្នំពេញ។ ដូច្នេះវិស័យព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយពីព្រឹត្តិការណ៍ និងកម្មវិធីទាំងនោះទៅកាន់ថ្នាក់ដឹកនាំ និងសាធារណជនទូទៅ បានដឹងប្រកបដោយព័ត៌មានច្បាស់ការ ត្រឹមត្រូវផងដែរ។

លោក សេង ផល្លី ក៏បានរំលឹកពីអនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដោយបានជំរុញឱ្យគ្រប់មន្ទីរអង្គភាពទាំងអស់ ត្រូវពង្រឹង និងពង្រីកពីវិសាលភាពផ្សព្វផ្សាយ និងការងាររបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យមានភាពសកម្មក្នុងការបំពេញការផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមិទ្ធផល និងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ។ ជាមួយនោះ ត្រូវបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មានភាពមោះមុតនឹងការងារដោយផ្អែកលើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ ឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោរបស់ខេត្តខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។ ក្នុងនោះដែរ ការងារព័ត៌មាន និងសាធារណមតិ ព្រោះវាមានភាពចាំបាច់ណាស់សម្រាប់គ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរស្ដីទី ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងតួនាទីការងាររបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយរបស់យើងឱ្យមានការរីកចម្រើន និងទូលំទូលាយជាងនេះបន្ថែមទៀត ស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ពិសេសក្រសួងព័ត៌មាន ដែលបានកំណត់ចក្ខុវិស័យក្នុងការធ្វើឱ្យក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាពផងដែរ៕


អត្ថបទ និងរូបភាព៖ លោកអ៊ុន ណារាជ្យ និងលោក ធន់ ពូថេ

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅខេត្តសៀមរាប បានបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេ

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.