Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង

ដោយ Pothe Thun
03/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋស្ថិតនៅ ៥៣ភូមិនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូអមគណៈធិបតី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុងស្រុកទាំង១៣ មេឃុំ ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា មុនពេលឈានដល់ការចេញ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ នាអំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ទទួលបានលិខិតចំនួន ១១ច្បាប់ពីអាជ្ញាធរជាតិអប្សរា ក្នុងការស្នើសុំចុះបញ្ជីដីធ្លីបុរាណដ្ឋានក្នុងក្រុងស្រុកទាំង១៣ ដោយមានទីតាំងបុរាណដ្ឋានប្រមាណ១១,៥៥៩ទីតាំង ស្មើនឹង៥៦,៦៩៤ក្បាលដី ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីរ បានវាស់វែងរួច និងបានបិទផ្សាយជាសាធារណៈ ប៉ុន្តែមិនទាន់អាចចេញបណ្ណបាន និងក្បាលដីខ្លះទៀតមិនទាន់វាស់វែងនៅឡើយដែលភាគច្រើនជាក្បាលដីកាន់កាប់ដោយប្រជាពលរដ្ឋជាដីលំនៅឋាន ស្រែ ចំការ ជាដើម។

ឯកឧត្តមបន្តថា ក្រោយការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ក្រុង/ស្រុក ស្មើនឹង៧១ឃុំ/សង្កាត់ សម្រេចបានចំនួន ៧,២១៣ទីតាំង ស្មើនឹង៦៣% ដែលមានទំហំ ២៣៥,៤៥៦,៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋចំនួន៧០,៤០២ ក្បាលដី និងជាលទ្ធផលយើងក៏សម្រេចបាន ចំនួនក្បាលដីត្រូវចេញបណ្ណសរុបចំនួន៤,៤៤៧បណ្ណ ក្នុងនោះជូនជាកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋចំនួន៤,៤២៣បណ្ណ និងជូនជាកម្មសិទ្ធិរបស់រដ្ឋចំនួន២៤បណ្ណ ដោយក្រុងសៀមរាប ត្រូវចេញបណ្ណសរុបចំនួន៣,១១៩បណ្ណ ចំនួន៣,០៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងចំនួន២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ រីឯស្រុកប្រាសាទបាគងវិញ ត្រូវចេញបណ្ណសរុបចំនួន១,៣២៨បណ្ណ ក្នុងនោះចំនួន១,៣២៧បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងចំនួន៩បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងមន្ទីរអង្គភាពជំនាញ អាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងកម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការជួយជ្រោមជ្រែងលើវិស័យដីធ្លី សំណង់ សុរិយោដី ភូមិបាល និងវិស័យរៀបចំដែនដី ក្នុងខេត្តសៀមរាប នាពេលកន្លងមក រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងជាប្រវត្តិសាស្រ្តសម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានឲ្យដឹងផងដែរថា ការចុះបញ្ជីដីធ្លីបានត្រឹមត្រូវស្របតាមច្បាប់នេះ គឺបានរួមចំណែកជួយ ដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើននៅក្នុងការកាត់បន្ថយនូវជម្លោះវិវាទដីធ្លីនានា និងបានកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ចំពោះប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ តាមរយៈការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ទៅតាមលក្ខខណ្ឌ និងគោលការណ៍កំណត់ ដែលស្របតាម ការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដើម្បីសម្រេចឱ្យបានតាមយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយគន្លឹះចំនួន ៣គឺ ការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សម្រាប់ម្ចាស់ក្បាលដីដែរក្រុមការងារមិនទាន់ចុះវាស់វែងដល់ សូមកុំមានការព្រួយបារម្ភ ពីព្រោះក្រុមការងារ នឹងពន្លឿនការចុះវាស់វែងជូន ដើម្បីឆាប់បានចេញបណ្ណសម្គាល់ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីល្បិចកលរបស់ពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីល្បិចកលរបស់ពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ

ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប

រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.