Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីល្បិចកលរបស់ពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ

ដោយ Pothe Thun
03/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់ភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីល្បិចកលរបស់ពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ជ.ខ.ជ សហការជាមួយសាលាដំបូងខេត្ត បានប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីការជំរុញប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតី លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ខ.ជ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ហើយកម្ពុជាក៏ដូចគ្នា ដែលធ្វើឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមានការព្រួយបារម្ភជាខ្លាំង។ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចជាអង្គការជាដៃគូជាតិ និងអន្តរជាតិ បាននិងកំពុងខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការក្នុងន័យរួមគ្នាដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចឱ្យបាននូវការលុបបំបាត់គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ព្រមទាំងបានរៀបចំនូវយន្តការការពារចំពោះប្រជាពលរដ្ឋទូទៅ ពលករ ធុរកិច្ចជន ភ្ញៀវជាតិ និងអន្តរជាតិ ដោយមិនប្រកាន់នូវជាតិសាសន៍អ្វីទាំងអស់ សំដៅប្រែក្លាយទៅជាប្រទេសដែលមានសុខសុវត្ថិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបន្តរៀបចំ និងកែប្រែទៅលើយន្តការជាតិជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃកលល្បិចរបស់ឧក្រិដ្ឋជន ដែលយន្តការជាតិនោះមានលក្ខណៈទូលំទូលាយ។ ក្នុងន័យនេះ សូមស្នើដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឆ្លើយតបទៅនឹងស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា ពិសេសនៅក្នុងខេត្តសៀមរាប របស់យើង ឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។ កំណត់ឱ្យបាននូវអត្តសញ្ញាណ ទីតាំងសង្ស័យមានសកម្មភាពជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីបង្ក្រាបផ្តន្ទាទោសតាមច្បាប់ វិធានការបង្ក្រាប លុបបំបាត់ប្រភពនៃបទល្មើសឱ្យមានប្រសិទ្ធភាព។

លោកស្រីបន្ថែមថា ចំពោះសវនាការជំនុំជម្រះបញ្ហារឿងក្តីពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេសរឿងក្តីក្នុងប្រតិបត្តិការនេះ ត្រូវបានធ្វើលឿន រហ័ស ដើម្បីបង្ហាញសាធារណជនពីលទ្ធផល ឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងត្រូវធានាការផ្សព្វផ្សាយព័ត៌មាននៃសកម្មភាព ឬប្រតិបត្តិការអនុវត្តផែនការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានលឿនរហ័សទូលំទូលាយ និងប្រតិកម្មបកស្រាយបានទាន់ពេល ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កាច់បង្អួចនានារបស់ជនអគតិនានាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជួញដូរ​មនុស្សអាជីវកម្មផ្លូវភេទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប

រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល

ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.