Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល

ដោយ Pothe Thun
04/12/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរយើង និងផ្សព្វផ្សាយពីប្រវត្តិខ្លែងឯកខ្មែរយើង ដែលដូនតាយើងបានចារឹកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយធម៌របស់ដូនតាខ្មែរ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្នុងន័យផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរឱ្យយុវជនជំនាន់ក្រោយ រួមនិងភ្ញៀវទេសចរបរទេសបានស្គាល់ពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាលមួយនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ដើម្បីឱ្យព្រឹត្តិការណ៍នេះ មានការចូលរួមច្រើន ទាមទារឱ្យយើងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់មហាជន និងភ្ញៀវទេសចរ ដែលពួកគាត់មានបំណងចង់ចូលរួមបង្ហោះខ្លែង អាចធ្វើពាក្យស្នើសុំពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដើម្បីចូលរួមបង្ហោះ ក្នុងន័យចូលរួមក្នុងការទ្រទ្រង់ លើកស្ទួយវប្បធម៌ជាតិ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់បណ្តាមន្ទីរអង្គភាព ស្ថាប័ន សមាគម និងវិស័យឯកជន ត្រូវនាំយកនូវខ្លែងឯក១ និងខ្លែងសេរី១ ដើម្បីចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមឱ្យបានកុះករក្នុងព្រឹត្តិការណ៍មួយនេះ ហើយនឹងនៅឆ្នាំក្រោយៗទៀតផងដែរ។ ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កាតាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្ដែងសិល្បៈ ល្ខោនបាសាក់ និងការតាំងពិពណ ៌ការបង្ហាញពីរបៀបធ្វើខ្លែងឯកថែមទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ។ ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចបង្ហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង។ លោកបន្តថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្ត ក្នុងរដូវរំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀត គឺសិសិររដូវ៕

អត្ថបទ និងរូបភាព៖ លោក មុី សុខារិទ្ធ, ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់បណ្ដាគ្រប់បណ្ដាអង្គការសង្គមស៊ីលដៃគូ បន្តកិច្ចសហការគ្នាក្នុងភាពជាដៃគូដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់បណ្ដាគ្រប់បណ្ដាអង្គការសង្គមស៊ីលដៃគូ បន្តកិច្ចសហការគ្នាក្នុងភាពជាដៃគូដ៏ស្មោះត្រង់

បណ្តាមេដឹកនាំទទួលបន្ទុកបរិស្ថាននៃប្រទេសអនុតំបន់មេគង្គ ជួបពិភាក្សាគ្នានៅខេត្តសៀមរាប ដើម្បីជំរុញចក្ខុវិស័យអំពីតំបន់ស្អាត និរន្តរភាព ភាពធន់ និងគ្មានអ័ព្ទឆ្លងដែន

បណ្តាមេដឹកនាំទទួលបន្ទុកបរិស្ថាននៃប្រទេសអនុតំបន់មេគង្គ ជួបពិភាក្សាគ្នានៅខេត្តសៀមរាប ដើម្បីជំរុញចក្ខុវិស័យអំពីតំបន់ស្អាត និរន្តរភាព ភាពធន់ និងគ្មានអ័ព្ទឆ្លងដែន

“ផ្លូវឫស្សី Bamboo Street” នឹងជាគោលដៅទេសចរថ្មីមួយក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកដំណើរការនាពាក់កណ្តាលខែធ្នូនេះ

“ផ្លូវឫស្សី Bamboo Street” នឹងជាគោលដៅទេសចរថ្មីមួយក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកដំណើរការនាពាក់កណ្តាលខែធ្នូនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.