Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បណ្តាមេដឹកនាំទទួលបន្ទុកបរិស្ថាននៃប្រទេសអនុតំបន់មេគង្គ ជួបពិភាក្សាគ្នានៅខេត្តសៀមរាប ដើម្បីជំរុញចក្ខុវិស័យអំពីតំបន់ស្អាត និរន្តរភាព ភាពធន់ និងគ្មានអ័ព្ទឆ្លងដែន

ដោយ Pothe Thun
06/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បណ្តាមេដឹកនាំទទួលបន្ទុកបរិស្ថាននៃប្រទេសអនុតំបន់មេគង្គ បានជួបពិភាក្សាគ្នានៅខេត្តសៀមរាប ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការតម្រង់ទិសថ្នាក់រដ្ឋមន្រ្តីអនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន (MEKONG SUMREGION) លើកទី១៣ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេស អនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន លើកទី១៩ ចាប់ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC)។

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចាត់ទុកថាកិច្ចប្រជុំដ៏មានសារៈសំខាន់នៅលើទឹកដីខេត្តសៀមរាប នាពេលនេះ នឹងយកចិត្តទុកដាក់ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបរិស្ថានក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស កិច្ចប្រជុំនេះ ក៏នឹងផ្តល់មូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរួម សម្រាប់និរន្តរភាពបរិស្ថានថែមទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី មានប្រសាសន៍ អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី ដែលបានទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ធនធានដ៏មានតម្លៃទាំងនេះប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដូចជាភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និងផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងដាក់សម្ពាធយ៉ាងខ្លាំងលើបរិស្ថាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សាន វណ្ណទី បន្តថា ការបំពុលឆ្លងដែន ទាមទារឱ្យមានកិច្ចសហការឆ្លងកាត់ព្រំដែន ហើយ កិច្ចប្រជុំនេះផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីតម្រង់ទិសសម្រាប់ផែនការយុទ្ធសាស្ត្រជាតិ និងតំបន់ ស្របជាមួយនឹងគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ជាមួយគ្នានេះ ឯកឧត្តមន បានជំរុញបន្ថែមឱ្យបណ្តាប្រទេសចូលរួមទាំងអស់ត្រូវរួមគ្នា ជំរុញដំណោះស្រាយ ដែលអាចអនុវត្តបាន ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ភាពរស់រវើកនៃសេដ្ឋកិច្ចរបស់យើង និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីរបស់យើង។

សូមបញ្ជាក់ថា កន្លងមកដើម្បីដោះស្រាយការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមដែលពាក់ព័ន្ធ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងនិរន្តរភាពបរិស្ថាន និងសកម្មភាពអាកាសធាតុ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមបរិស្ថានកាន់តែទូលំទូលាយ។ ជាមួយនេះ ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញយុទ្ធនាការ Blue Skies & Net Zero 2050 និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រិតកាបូន យុទ្ធនាការនេះប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
“ផ្លូវឫស្សី Bamboo Street” នឹងជាគោលដៅទេសចរថ្មីមួយក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកដំណើរការនាពាក់កណ្តាលខែធ្នូនេះ

“ផ្លូវឫស្សី Bamboo Street” នឹងជាគោលដៅទេសចរថ្មីមួយក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកដំណើរការនាពាក់កណ្តាលខែធ្នូនេះ

អង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀបចំកម្មវិធីកម្ពុជាអាយស៊ីធីខែម ២០២៤ រយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប ដែលអ្នកចូលរួមភាគច្រើនជាយុវជន

អង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀបចំកម្មវិធីកម្ពុជាអាយស៊ីធីខែម ២០២៤ រយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប ដែលអ្នកចូលរួមភាគច្រើនជាយុវជន

កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.