Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

“ផ្លូវឫស្សី Bamboo Street” នឹងជាគោលដៅទេសចរថ្មីមួយក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកដំណើរការនាពាក់កណ្តាលខែធ្នូនេះ

ដោយ Pothe Thun
06/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

“ផ្លូវឫស្សី ឬហៅថា Bamboo Street” ដែលជាគោលដៅទេសចរថ្មីមួយទៀត ក្នុងក្រុងសៀមរាប គ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទ។

ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងនេះ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ លោកស្រី ម៉ៅ ផានី នាយិការអង្គការ SPOON បានបង្ហាញថា “ផ្លូវឫស្សី Bamboo Street” ស្ថិតនៅខាងក្រោយវត្តដំណាក់ មានប្រវែង ២៨០ម៉ែត្រ និងត្រូវបានបិទចរាចរណ៍រថយន្តចាប់ពីម៉ោង ៨ៈ០០ព្រឹក ដល់ម៉ោង ១២ៈ០០ យប់ តំបន់នេះនឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិតប្រើសម្ភារៈផលិតពីឫស្សី ដូចជា អាហារ ភេសជ្ជៈ សំណាញ់ដៃ និងនំចំណីបែបដើម សម្ភារៈប្រើប្រាស់ និងលុបបំបាត់មិនប្រើផ្លាស្ទិក។

លោកស្រីនាយិការ បានឱ្យដឹងថា កម្មវិធីសម្ពោធផ្លូវឫស្សីនេះ នឹងមានការប្រគំតន្រ្តី ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌” ដែលផ្តោតសំខាន់លើការរួមចំណែកសហគមន៍ និងការអភិវឌ្ឍបរិស្ថានបៃតង ការលុបបំបាត់ការប្រើផ្លាស្ទិក និងមានការគាំទ្រពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្តួចផ្តើមបង្កើតឱ្យមានទីតាំងផ្លូវទេសចរណ៍រាត្រី Bamboo Street នេះឡើង ដើម្បីបង្កើននៅតំបន់ទេសចរណ៍ថ្មី សម្បូរបែប ជាពិសេសការចូលរួមកែលម្អសោភ័ណភាពបរិស្ថាន និងវប្បធម៌ លុបបំបាត់ការប្រើប្រាស់ផលិតផលផ្លាស្ទិក ដោយជំនួសវិញផលិតឡើងដោយឫស្សី។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា “ផ្លូវឫស្សី Bamboo Street” នឹងក្លាយជាទិសដៅទេសចរណ៍ថ្មី ត្រៀមសម្រាប់ប្រជាជនខេត្តសៀមរាប ដោយជំរុញអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យទទួលបានលទ្ធផលល្អ។ ជាមួយនោះ លោកក៏បានលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងប្រារព្ធពិធីមានការយោគយល់ និងអធ្យាស្រ័យ ដើម្បីឱ្យដំណើរការដោយរលូន និងសង្ឃឹមថា ខេត្តសៀមរាប មានដែលមាន Bamboo Street នឹងលេចធ្លោក្លាយជាតំបន់ទេសចរច្នៃប្រឌិតថ្មីមួយទៀត បន្ទាប់ពីទីតាំងទេសចរណ៍ Pub Street៕

អត្ថបទ៖ លោក ប៊ុន រដ្ឋា ,រូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀបចំកម្មវិធីកម្ពុជាអាយស៊ីធីខែម ២០២៤ រយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប ដែលអ្នកចូលរួមភាគច្រើនជាយុវជន

អង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀបចំកម្មវិធីកម្ពុជាអាយស៊ីធីខែម ២០២៤ រយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប ដែលអ្នកចូលរួមភាគច្រើនជាយុវជន

កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ ក្នុងស្រុកក្រឡាញ់

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ ក្នុងស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.