Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប

ដោយ Pothe Thun
06/12/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្ពុជា-ចិន សហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្ពុជា-ចិន នឹងសហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប ដែលពិព័រណ៍នេះនឹងបើកជាផ្លូវការ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា គណៈអភិបាលខេត្តសៀមរាប ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធជាច្រើនទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា ការជ្រើសរើសយកខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន”នេះ គឺដើម្បីជំរុញការអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដែលនឹងរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា ជាពិសេសធ្វើឱ្យកំណើនទេសចរនៅខេត្តសៀមរាប កាន់តែមានសន្ទុះឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Travel Fair) មានគោលបំណងធំៗចំនួន ៤គឺ៖ ទី១.ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន, ទី២.ឱកាសបង្កើតធុរកិច្ចទាក់ទាញវិនិយោគគិនចិន ប្រតិបត្តិករទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ ទេសចរណ៍នៅកម្ពុជា ទី៣.រៀបចំទស្សនៈកិច្ច (Pre-Post Tour) ជំរុញការផ្សព្វផ្សាយសក្តានុពល និងផលិតផលទេសចរណ៍កម្ពុជា និង៤.ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន ជាពិសេសជំរុញយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” និងយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពិព័រណ៍នេះ អ្នកទិញមកពីប្រទេសចិននឹងទៅទស្សនកិច្ចគោលដៅទេសចរណ៍សំខាន់ៗតាមរយៈកម្មវិធី Pre-tour និង Post-tour កម្មវិធីផ្គូផ្គងអាជីវកម្ម (Business Matching) រវាងវិនិយោគិនចិន-កម្ពុជា កម្មវិធីជំនួបរវាងអ្នកលក់ (Sellers) និងអ្នកទិញ (Buyers) កម្មវិធីសិក្ខាសាលាស្វែងយល់អំពីតម្រូវការ របស់ភ្ញៀវទេសចរចិន ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ទៅលើកញ្ចប់សេវាកម្មទេសចរណ៍កម្ពុជា-ចិន សំដៅពង្រីកទំនាក់ទំនង និងកិច្ចសហការកាន់តែជិតស្និទ្ធថែមទៀតក្នុងវិស័យទេសចរណ៍រវាងរដ្ឋ និងឯកជន កម្ពុជា-ចិន ជាពិសេស បង្ហាញឱ្យភ្ញៀវទេសចរចិន និងទេសចរអន្តរជាតិ បានឃើញកាន់តែច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាគឺពិតជាមានសុវត្ថិភាព សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Cambodia-China Travel Fair
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ ក្នុងស្រុកក្រឡាញ់

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ ក្នុងស្រុកក្រឡាញ់

ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពារមនុស្សជាតិ”

ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពារមនុស្សជាតិ”

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.