Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប

ដោយ Pothe Thun
04/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ រៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងអភិបាលខេត្តសៀមរាប រួមនឹងប្រតិភូក្រសួង តំណាងមន្ទីរទេសចរណ៍មកពីបណ្ដារាជធានីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បណ្ដាវិស័យឯកជនជាតិ អន្តរជាតិ និងវាគ្មិនបរទេសមកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ផងដែរ។

វេទិកានាពេលនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវតាមរយៈ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងសហគមន៍មូលដ្ឋាន, ពង្រឹងការគ្រប់គ្រងគោលដៅ, ពង្រឹងគោលនយោបាយទេសចរណ៍ប្រកបដោយនិរន្តរភាព និងរដ្ឋាភិបាល, ផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទេសចរណ៍ប្រកបដោយនិរន្តរភាពតាមរយៈការចែករំលែកចំណេះដឹងស្តីពី ឧត្តមានុវត្តន៍ គំនិតច្នៃប្រឌិត ការរកឃើញនៃការស្រាវជ្រាវ អនុសាសន៍គោលនយោបាយពីរដ្ឋាភិបាល បញ្ញវន្ត អ្នកស្រាវជ្រាវ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ ត្រូវធ្វើការរួមគ្នា ដើម្បីធានានិរន្តរភាពរយៈពេលវែង និងភាពទាក់ទាញនៃគោលដៅ។ ខណៈពេលដែលទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ផ្តល់នូវការណែនាំដ៏មានតម្លៃនៃនត្ថិភាព ការរួមបញ្ចូល និងអាកប្បកិរិយាក្រមសីលធម៌ ការគ្រប់គ្រងគោលដៅបង្កើតប្រព័ន្ធ និងយុទ្ធសាស្ត្រ ដែលត្រូវការដើម្បីអនុវត្តតម្លៃទាំងនេះនូវគ្រប់សកម្មភាព ទេសចរណ៍ទាំងអស់។ នៅពេលរួមបញ្ចូលគ្នា វិធីសាស្ត្រទាំងពីរនេះធានាថាគោលដៅរីកចម្រើនផ្នែកសេដ្ឋកិច្ច ការពារសម្បត្តិធម្មជាតិ និងវប្បធម៌ និងផ្តល់នូវបទពិសោធដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរ និងម្ចាស់ស្រុកដូចគ្នា។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី២ មុំទី១ ចំណុចទី៥ ដែលផ្តោតលើការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការលើការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញ បង្កើតប្រភេទផលិតផលទេសចរថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។

ឯកឧត្តម ហោ សារុន មានប្រសាសន៍បន្តថា ក្រសួងទេសចរណ៍ បានកំណត់ចក្ខុវិស័យច្បាស់លាស់ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយគុណភាព ផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវទេសចរ។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ធានាបាននូវចីរភាព និងបរិយាបន្ន។ ជាមួយនេះ សូមឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមផ្សព្វផ្សាយតែព័ត៌មានវិជ្ជមាន ដើម្បីលើកកម្ពស់គោលដៅទេសចរណ៍ ស្របតាមពាក្យស្លោកថា “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្មម្នាក់ និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

រយៈពេល១១ខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ៣លាននាក់ កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងឆ្នាំ២០២៣

ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល

ខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក រយៈពេល៣ថ្ងៃនាចុងខែធ្នូនេះ ដើម្បីផ្សព្វផ្សាយពីកេរមរតកដូនតាខ្មែរដែលមានតាំងពីបុរាណកាល

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់បណ្ដាគ្រប់បណ្ដាអង្គការសង្គមស៊ីលដៃគូ បន្តកិច្ចសហការគ្នាក្នុងភាពជាដៃគូដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់បណ្ដាគ្រប់បណ្ដាអង្គការសង្គមស៊ីលដៃគូ បន្តកិច្ចសហការគ្នាក្នុងភាពជាដៃគូដ៏ស្មោះត្រង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.