Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ

ដោយ Pothe Thun
28/11/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរស្រុកសូទ្រនិគមរំពឹងថា គម្រោងផលិតជីកំប៉ុសជន្លេន នឹងជួយឱ្យវិស័យបរិស្ថានអនាម័យក្នុងស្រុកកាន់តែមានភាពល្អប្រសើរ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញថា ការផលិតជីកំប៉ុសជន្លេន នឹងជួយជំរុញឱ្យវិស័យបរិស្ថាន អនាម័យ នៅក្នុងស្រុកកាន់តែមានភាពល្អប្រសើរ និងជួយឱ្យប្រជាពលរដ្ឋអាចផលិតនូវផលិតផលកសិកម្មដែលមានសុវត្ថិភាពផងដែរ។

ក្នុងពិធីសម្ពោធរោងកែច្នៃជីកំប៉ុសជន្លេនរបស់សហគមន៍ប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ការបើកដំណើរការនូវទីតាំងផលិតជីកំប៉ុសនេះ ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យកសិកម្ម បរិស្ថាន ហើយដំណើរការនេះក៏នឹងឱ្យសហគមន៍ទទួលបានជីសរីរាង្គ ដែលមានគុណភាព តម្លៃសមរម្យសម្រាប់សហគមន៍កសិកម្ម និងសុខមាលភាពសង្គមផងដែរ ទីតាំងផលិតជីកំប៉ុសជន្លេននេះ ក៏ជាសាលារៀនផ្តល់បទពិសោធដល់សហគមន៍ និស្សិត បានមករៀនសូត្រនាពេលអនាគតផងដែរ។

លោកអភិបាលស្រុក បានបង្ហាញក្ដីរំពឹងថា ថ្ងៃនេះជាថ្ងៃចាប់ផ្តើមដំណើរការជាផ្លូវការ ប៉ុន្តែរោងផលិតជីនេះ បានប្រមូលសំរាម ដែលអាចស្អុយរលួយនានាយកមកផលិតជាជីកំប៉ុសបានមួយចំនួនធំ។ ដូច្នេះនាពេលអនាគតទីតាំងនេះ ក៏នឹងដើរតួយ៉ាងសំខាន់បន្ថែមទៀតនៅក្នុងការជួយដល់បរិស្ថាន និងអនាម័យក្នុងស្រុកសូទ្រនិគមទាំងមូល តាមរយៈការកែច្នៃសំរាម ធ្វើជាជីកំប៉ុសនេះ។ រោងជីកំប៉ុសជន្លេននេះ ត្រូវបានបង្កើតមុនគេនៅក្នុងខេត្តសៀមរាប កាលពីដើមឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋចូលរួមជាសមាជិកប្រមាណជា៥០នាក់ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការហ្គ្រេត (Gret)។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី កែវ សុជាតា តំណាងអង្គការហ្គ្រេត (Gret) ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នអង្គការហ្គ្រេត បាននឹងកំពុងអនុវត្តនូវ គម្រោង SMART សៀមរាប ឬការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយនិរន្តរភាព និងប្រព័ន្ធកសិកម្មអេកូឡូស៊ី ដើម្បីភាពធន់ និងឆ្ពោះទៅកាន់ក្រុងបៃតងក្នុងខេត្តសៀមរាប ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន។ គម្រោងនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃឧបករណ៍ផ្សព្វផ្សាយពីការប្រមូលសំរាម និងអេកូឡូស៊ី ដែលវាត្រូវបានរចនាសាកល្បង និងប្រើប្រាស់ដោយរដ្ឋបាលស្រុក និងប្រតិបត្តិករ និងរីឯគុណភាពជីកំប៉ុសត្រូវបានបញ្ជាក់តាមរយៈការធ្វើតែស្តនៅមន្ទីរពិសោធន៍ និងការអនុវត្តជាក់ស្តែង។ នៅចុងបញ្ចប់នៃគម្រោង ប្រតិបត្តិករអាចលក់យ៉ាងហោចណាស់ ៧០ភាគរយ នៃជីកំប៉ុសដែលបានផលិត។

លោកស្រី កែវ សុជាតា បន្តថា តាមរយៈការអនុវត្តកន្លងមក កិច្ចការងារទាំងអស់នេះ អាចទទួលបានជោគជ័យបាន ក៏ដោយសារមានការសហការ និងគាំទ្រពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដូចជារដ្ឋបាលស្រុកសូទ្រនិគម កម្មវិធីISD របស់កិច្ចសហប្រតិបត្តិការ អន្តរជាតិអាល្លឺម៉ងGIZ ក្រុមហ៊ុនស៊ីនទ្រី សហគមន៍ចំការសុវត្ថិភាព Ecofarm និងប្រធានផ្សារដំដែក។ល។ បើមិនមានការចូលរួមទេ គម្រោងនេះមិនទទួលបានជោគជ័យនោះទេ។

បើតាមតំណាងប្រជាសហគមន៍បានឱ្យដឹងថា បន្ទាប់ពីការអនុវត្តសាកល្បងបានដោយជោគជ័យគម្រោងរបស់សហគមន៍មួយនេះ នឹងជួយលើផ្នែកបរិស្ថាន ផ្នែកអនាម័យ និងសុខមាលភាព តាមរយៈការប្រមូលសំរាមដែលអាចស្អុយរលួយមកធ្វើជាចំណីសត្វជន្លេន ហើយលាមករបស់សត្វជន្លេនក៏នឹងក្លាយជាជីកំប៉ុសសម្រាប់ជួយដល់ដំណាំកសិកម្ម ដោយកសិករអាចផលិតបានកសិផលដែលមានសុវត្ថិភាព។ ទោះយ៉ាងណាតំណាងសហគមន៍ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយគាំទ្រ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបន្ថែមទៀតអំពីការទុកដាក់សំរាម ដោយធ្វើការញែកសំរាមប្លាស្ទិក និងសំរាមស្អុយរលួយចេញពីគ្នា៕

អត្ថបទ និងរូបថត៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជីកំប៉ុសជន្លេន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ

អាជ្ញាធរជាតិអប្សរា គ្រោងបង្កើតវង់ទស្សនាភ្ជាប់ពីចម្លាក់មករ ទៅការដ្ឋានយកថ្មសម័យបុរាណ នៅក្នុងតំបន់ប្រាសាទបេងមាលា ស្រុកស្វាយលើ

មនុស្សជាច្រើនរយនាក់ចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅខេត្តសៀមរាប

មនុស្សជាច្រើនរយនាក់ចូលរួមជិះកង់ ដើម្បីអបអរសាទរយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឃប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.