Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ស្រុកចំនួន៣ក្នុងខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងអាចនឹងបន្តធ្លាក់

ដោយ Pothe Thun
24/09/2024
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
ស្រុកចំនួន៣ក្នុងខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងអាចនឹងបន្តធ្លាក់
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា ស្រុកចំនួន៣ ក្នុងខេត្តសៀមរាប គឺស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរបានជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ព្រោះប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ វាអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់តំបន់ និងបណ្ដាស្រុកដទៃទៀតទូទាំងខេត្ត។

របាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ សម្រាប់ស្រុកជីក្រែង បានរងផលប៉ះពាល់ឃុំចំនួន៤ មាន៖ ឃុំខ្វាវ ឃុំកំពង់ក្ដី ឃុំជីក្រែង និងឃុំអន្លង់សំណរ បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៤៤៥គ្រួសារ, ផ្ទះ២០០ខ្នង, សាលារៀន២កន្លែង, មណ្ឌលសុខភាព២កន្លែង, ផ្លូវកៅស៊ូ ១៥ម៉ែត្រ, ផ្លូវដីស/គ្រួសក្រហម ៥.៣៦៣ម៉ែត្រ និងខូចខាតផ្លូវប្រវែង ៨៥៨ម៉ែត្រ រួមនិងប៉ះពាល់ស្ពានបាឡេ ១កន្លែងផងដែរ។ សម្រាប់ស្រុកស្វាយលើ បានរងផលប៉ះពាល់ឃុំចំនួន ៥ បណ្ដាលឱ្យប៉ះពាល់ផ្លូវដីស/គ្រួសក្រហមប្រវែង ២៥.៩០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង១៥០ម៉ែត្រ នៅចំណុចផ្លូវជាតិលេខ៦៤ ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងនេះបានស្រកចុះវិញហើយ។ ដោយឡែកស្រុកប្រាសាទបាគងវិញ បានរងផលប៉ះពាល់ឃុំចំនួន១ គឺឃុំរលួស បណ្ដាលឱ្យប៉ះពាល់សាលារៀន១កន្លែង និងផ្លូវគ្រួសក្រហមប្រវែង ៥០ម៉ែត្រ។

ជាមួយនឹងស្ថានភាពធាតុអាកាសនេះដែរ តាមការសន្និដ្ឋានស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺស្ថិតក្នុងស្ថានភាពស្រាល។ ចំពោះស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកជីក្រែង ដែលមានការកើនឡើង គឺដោយសារទឹកហូរមកពីភូមិសាស្ត្រស្រុកស្វាយលើ និងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។ ប៉ុន្តែប្រសិនបើភ្លៀងនៅបន្តធ្លាក់បន្ថែមនោះ ស្ថានភាពជំនន់ទឹកភ្លៀងនឹងកើនឡើងវិញ ហើយមានផលប៉ះពាល់នៅតំបន់ផ្សេងៗទៀតផងដែរ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួនបង្ការ និងត្រៀមបំរុងពេលមានករណីជំនន់ទឹកភ្លៀងបន្តកើនឡើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ជំនន់​ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា

ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.