Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

ដោយ Pothe Thun
25/09/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមម៉ូតូធំចំនួន ៣១គ្រឿង ដឹកនាំដោយ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ និងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តមណ្ឌលគិរី នាភូមិភាគឦសាន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមម៉ូតូធំបានមកដល់ទឹកដីខេត្តមណ្ឌលគិរី ដោយសុវត្ថិភាព និងពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត នៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។

ឯកឧត្តម ជា ច័ន្ទបរិបូណ៍ បានឱ្យដឹងថា ដោយបានការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងវឌ្ឍនភាពរីកចម្រើនរបស់ខេត្តនៅតំបន់ភូមិភាគឦសាន នេះជាលើកទី១ ដែលក្រុមម៉ូតូធំចំនួន៣១គ្រឿង មានសមាជិក៤២នាក់ បានធ្វើដំណើរកម្សាន្តតាមខេត្តទាំង៤ នៃភាគឦសានប្រទេសកម្ពុជា គឺខេត្តក្រចេះ ១យប់១ថ្ងៃ ខេត្តស្ទឹងត្រែង ១យប់១ថ្ងៃ ខេត្តរតនគិរី ១យប់១ថ្ងៃ និងខេត្តមណ្ឌលគិរី ១យប់១ថ្ងៃ មុននឹងបន្តដំណើរទៅរាជធានីភ្នំពេញវិញ។

ឯកឧត្តមបន្តថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍ មានទេសភាពដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានអាធាតុដ៏ត្រជាក់ជាងគេ សមាជិកក្រុមម៉ូតូធំទាំងអស់ពិតជាមានក្តីរំភើបរីករាយ ដោយមិននឹកស្មានថា ខេត្តភាគឦសានដែលសំបូរដោយបងប្អូនជនជាតិដើមភាគតិចមួយនេះ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសក្រុងសែនមនោរម្យ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែង អគារធំតូចច្រើនស្អេកស្កះ អគ្គិសនីនាពេលរាត្រីភ្លឺព្រោងព្រាតតាមដងវិថីនានា ព្រមទាំងមានបរិស្ថាន អនាម័យល្អស្អាតមិនចាញ់ខេត្តនានានោះឡើយ។ ទាំងនេះសរបញ្ជាក់អោយឃើញពីការខិតខំប្រែងរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

សូមបញ្ជាក់ថា ក្រុមម៉ូតូធំបានធ្វើដំណើរទស្សនកិច្ចស្វែងយល់តំបន់ទេសចរណ៍ និងវឌ្ឍនភាពរីកចម្រើនរបស់ នាតំបន់ភូមិភាគឦសាន រយៈពេល ៤យប់៥ថ្ងៃចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ដោយឡែកនៅក្នុងខេត្តមណ្ឌលគិរី ក្រុមម៉ូតូធំបានធ្វើដំណើរលំហែកម្សាន្តនៅរង្វង់មូលគោព្រៃ និងតំបន់ទេសចរដ៏ស្រស់ស្អាតមួយចំនួន និងទៅទស្សនាបង្គោលព្រំដែន នៅខេត្តមណ្ឌលគិរី ទៀតផង៕

អត្ថបទ និង រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

Tags: ដំណើរកម្សាន្តក្រុមម៉ូតូធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង "ផ្កាស្រពោន" នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.