Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

ដោយ Pothe Thun
26/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ថ្នាក់ដឹកនាំខេត្តសៀមរាប រួមនិងមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់បិណ្ឌទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន រួមនឹងយុទ្ធជនយុទ្ធនារី ដែលបានលះបង់អាយុជីវិត ដើម្បីការពារជាតិមាតុភូមិ និងបានចែកឋានទៅកាន់សុគតិភព។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្ត បានថ្លែងអំណរគុណ និងកោតសរសើរនូវសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្ត និងប្រជាពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យពុទ្ធសាសនាជាបន្តបន្ទាប់ មិនថាតែពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌឬពិធីបុណ្យដទៃៗទៀតនោះទេ ដែលនេះបានបង្ហាញឱ្យឃើញពីស្មារតីគោរពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលញ៉ាំងឱ្យវិស័យពុទ្ធចក្រនៅកម្ពុជា កាន់តែរឹងមាំ និងរីកចម្រើនឡើងផងដែរ។

ព្រះអង្គមានថេរៈដីកាថា វិស័យព្រះពុទ្ធសាសនានៅកម្ពុជា អាចរីកចម្រើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយដោយសារសុខសន្តិភាពនេះហើយ ទើបប្រជាពុទ្ធបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកម្រិតសេដ្ឋកិច្ច និងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ មានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាមជាពុទ្ធសាសនិកជន និងគោរពជឿជាក់យ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ជាពិសេសដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណីសាសនាខ្មែរ ឱ្យគង់វង្សឋិតថេរយូរអង្វែងតរៀងទៅ ក្នុងឱកាសនៃពិធីដ៏ធំនេះជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការជុំវិញខេត្ត តែងតែចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មិនដែលអាក់ខានឡើយ ដើរតាមមាគា៌ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះពិនិត្យ និងផ្ដល់សេវាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជូនពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស

ក្រុមគ្រូពេទ្យមណ្ឌលសុខភាពចុងឃ្នៀស ចុះពិនិត្យ និងផ្ដល់សេវាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជូនពលរដ្ឋក្នុងសង្កាត់ចុងឃ្នៀស

ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខភាពសត្វ សំដៅពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក

កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសុខភាពសត្វ សំដៅពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.