Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា

ដោយ Pothe Thun
24/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្រុងរុនតាឯកតេជោសែន ទទួលបានអំណោយជាផ្ទះ ១ខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា
761
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នង ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា (New Hope Cambodia) ដែលពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន រួមនឹងវត្តមានសប្បុរសជន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាលអង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជា បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាក និងដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅរបស់ក្រុមគ្រួសារពលរដ្ឋខាងលើ តាមរយៈការសម្របសម្រួលរបស់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា អង្គការដៃគូ និងសប្បុរសជននានា ក៏បានសហការសាងសង់ផ្ទះមួយខ្នង ដើម្បីជាអំណោយជូនដល់ពួកគាត់ សង់ឡើងតាមរចនាបទផ្ទះខ្មែរ មានទទឹង ៥ម៉ែត្រ បណ្តោយ ៩ម៉ែត្រ កម្ពស់ ៤ម៉ែត្រកន្លះ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងមានបំពាក់អុីសូឡង់ការពារកម្តៅថ្ងៃ មានបន្ទប់ទឹកមួយ ព្រមទាំងមានបំពាក់បន្ថែមនូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងផង។ ក្រៅពីនេះ អង្គការក៏បានផ្តល់នូវសម្ភារៈផ្ទះបាយ សម្ភារៈក្នុងបន្ទប់គេង និងគ្រឿងបរិក្ខារមួយចំនួនទៀត ដែលចំណាយថវិកាសរុប ១០.០០០ដុល្លារសហរដ្ឋអាមេរិក។

លោក សូត្រ សួរ បន្តថា ផ្ទះខាងលើជាគម្រោងទី៤០ របស់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ដែលក្នុងនោះយើងមានគម្រោងសាងសង់ផ្ទះចន្លោះពី២ ទៅ៥ខ្នង ក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប។ ចំពោះផ្ទះនាពេលនេះដែរ គឺប្រគល់ជូនគ្រួសារ លោក សុខ ហេង អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ សៀម ដែលមានកូន ២នាក់ កំពុងសិក្សានៅបឋមសិក្សា ហើយជាពលរដ្ឋដែលបានស្ម័គ្រចិត្តយល់ព្រមផ្លាស់ទីលំនៅចេញតំបន់អង្គរ មករស់នៅក្នុងក្រុងរុនតាឯកតេជោសែន នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក អុឹង សុភ័ណ អភិបាលក្រុង បានអបអរសាទរជាមួយគ្រួសារ លោក សុខ ហេង ដែលបានទទួលផ្ទះ១ខ្នងនេះ ដែលនឹងជួយសម្រាលបន្ទុកមួយចំណែកធំក្នុងគ្រួសារ ផ្តល់នូវទីជម្រកដ៏សមរម្យមួយសម្រាប់ក្មេងៗ និងផ្តល់នូវភាពសុខដុមរមនាក្នុងជីវភាពរស់នៅ។ សមិទ្ធផលថ្ងៃនេះ គឺជាការបង្ហាញពីការចូលរួមរបស់អង្គការជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រមទាំងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ក្រុងរុនតាឯកតេជោសែននេះ។

លោកក៏បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំកម្ពុជា ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹកស្អាត ផ្សារ សាលារៀន មន្ទីរពេទ្យជាដើម ជួយដល់ទីក្រុងរុនតាឯកតេជោសែន ដែលជាទីក្រុងទី២ របស់ខេត្តសៀមរាប។ ដូច្នេះដើម្បីតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជាអង្គការដៃគូនានាក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍរុនតាឯកតេជោសែន ឱ្យក្លាយជាទីក្រុងមានសោភ័ណភាពស្រស់ត្រកាល និងប្រជាពលរដ្ឋមានជីវភាពធូរធារ ចាំបាច់បងប្អូនប្រជាពលរដ្ឋត្រូវរួមចំណែកអភិវឌ្ឍ និងកសាងសង្គមគ្រួសាររបស់ខ្លួនឱ្យមានការរីកចម្រើន តាមរយៈការបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ជំរុញឱ្យកូនចៅសិក្សារៀនសូត្រ ស្វែងរកការសិក្សាវិជ្ជាជីវៈជំនាញ ពោលគឺប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តទាំងអស់គ្នាទើបសេដ្ឋកិច្ច និងជីវភាពគ្រួសារនីមួយៗបានរីកចម្រើន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: New Hope Cambodiaក្រុងរុនតាឯកតេជោសែនពលរដ្ឋមានជីវភាពខ្វះខាតអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

ដំណើរកម្សាន្តក្រុមម៉ូតូធំ បានធ្វើដំណើរទស្សនកិច្ចដល់តំបន់ស្រស់បំព្រង នាតំបន់ភូមិភាគឦសាន

មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

មន្ទីរសាធារណការខេត្តសៀមរាប ប្រកាសផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនក្នុងស្រុកជីក្រែង ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង

ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង "ផ្កាស្រពោន" នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.