Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលារៀនមួយចំនួននៅខេត្តសៀមរាប ស្វែងរកការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យដោយសារអាកាសធាតុក្តៅខ្លាំង

ដោយ Pothe Thun
03/05/2024
នៅក្នុង ​គ្រោះធម្មជាតិ, ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលារៀនមួយចំនួននៅខេត្តសៀមរាប ស្វែងរកការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យដោយសារអាកាសធាតុក្តៅខ្លាំង
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកាលៈទេសៈដែលអាកាសធាតុក្តៅខ្លាំង សាលារៀនមួយចំនួនក្នុងខេត្តសៀមរាប បានស្នើសុំការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកបង្កើតជាភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយកម្តៅ ជួយសម្រួលដល់ការសិស្សានុសិស្ស។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត បានបាញ់ទឹកស្រោចបរិវេណ និងដំបូលរោងសាលារៀនចំនួនបីទីតាំង។ ក្នុងនោះនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញបានបាញ់ទឹកនៅសាលាបឋមសិក្សាវត្តបូព៌ ដោយប្រើរថយន្ត២គ្រឿង ប្រើប្រាស់ទឹកអស់៦រថយន្ត។ នៅរសៀលថ្ងៃទី២ ខែឧសភា កម្លាំងជំនាញបានបាញ់ទឹកនៅតាមទីធ្លា និងដំបូលអគារសាលាបឋមសិក្សាមុខនាគ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត និងសាលាបឋមសិក្សាត្រពាំងស្វាយ ឃុំស្វាយលើ ប្រើប្រាស់រថយន្ត១គ្រឿង ប្រើប្រាស់២រថយន្ត ។

យោងតាមអាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថា ខណៈអាកាសធាតុមានការកើនកម្តៅខ្លាំង នៅតាមសាលារៀនមួយចំនួនបានអនុវត្តតាមវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែសាលារៀនខ្លះដែលមិនសូវមានម្លប់នឹងប្រឈមខ្លាំង គណៈគ្រប់គ្រងសាលាបានស្នើសុំអន្តរាគមន៍ពីកម្លាំងស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នាយិការសាលាបឋមសិក្សាមុខនាគ លោកស្រី ប៉ាវ ស៊ីណាន បានមានប្រសាសន៍ថា ចាប់តាំងពីអាកាសធាតុក្តៅខ្លាំង សាលាបានអនុវត្តនូវវិធានការនានា ដើម្បីជួយសម្រួលដល់ការសិក្សា ក៏ដូចជាការគិតគូរអំពីសុខមាលភាពរបស់សិស្សានុសិស្សផងដែរ។ លោកស្រីបន្តថា ក្នុងវិធានការនេះ យើងបានកាត់បន្ថយម៉ោងសិក្សា បាញ់ទឹកចូលនៅតាមបន្ទប់រៀនដែលនៅជាន់ផ្ទាល់ដី ណែនាំអាណាព្យាបាលសិស្សឲ្យដាក់ទឹកសម្រាប់សិស្សទទួលទាន មានកូនកន្សែងតូចៗ សម្រាប់កូនៗជ្រលក់ទឹកមកស្អំក្បាលឬស្អំភ្នែកជាដើម។ ប៉ុន្តែដោយសាលាមុខនាគនេះ មានអគារខ្លះមានកម្ពស់ដល់ទៅបីជាន់ ដែលមិនអាចឲ្យទុយោទឹករបស់សាលាបាញ់ដល់ ដូច្នេះទើបគណៈគ្រប់គ្រងសាលា តាមរយៈអាជ្ញាធរសង្កាត់គោកចក និងសាលាក្រុងសៀមរាប ស្នើសុំឲ្យកម្លាំង របស់ស្នងការនគរបាលខេត្តប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកស្រោចតាមទីធ្លា និងដំបូលអគារដើម្បីបន្ថយកម្តៅ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អាកាសធាតុក្តៅខ្លាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនក្រីក្រ និងរងហានីភ័យជាង ៣០០នាក់ បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

យុវជនក្រីក្រ និងរងហានីភ័យជាង ៣០០នាក់ បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

មន្ទីរការងារខេត្តសៀមរាប ប្រារព្ភខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

មន្ទីរការងារខេត្តសៀមរាប ប្រារព្ភខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"

មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច

មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.