Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច

ដោយ Pothe Thun
03/05/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជំនាញអំពាវដល់គ្រប់អាណាព្យាបាល ប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន សូមសហការ និងរាយការណ៍ជូនសមត្ថកិច្ច
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ច រួមនឹងមន្ត្រីជំនាញ បានសំណូមពរដល់ឳពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានគ្រប់សកម្មភាពកូនៗរបស់ខ្លួន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួនប្រើប្រាស់គ្រឿងញៀន ត្រូវសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការបង្ក្រាបទប់ស្កាត់។

លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប មានប្រសាសន៍ថា គ្រឿងញៀន គឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្ដល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគន៍ និងសង្គមជាតិ។ ហេតុនេះសូមឲ្យគ្រប់បណ្ដាមន្ទីរ ស្ថាប័ន ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការគ្រប់គ្រង និងអនុវត្ដច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្ដដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់។ ក្រៅពីនេះការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេសសម្រាប់មនុស្សគ្រប់រូប ដែលត្រូវតែគោរព និងប្រតិបត្តិឲ្យបានខ្ចប់ខ្ចួន ព្រោះបើយើងគ្រប់រូបធ្វេសប្រហែសតែបន្តិច អាចនិងបាត់បង់ជីវិត ប្ញក៏រងរបួស ពិការ មិនត្រឹមតែបាត់បង់ជីវិត ប្ញរងរបួសពិការទេ គឺឲ្យយើងមានទោស និងខាតបង់ថវិកា ព្រោះថាច្បាប់នេះបានចែងយ៉ាងច្បាស់អំពីទោសប្បញ្ញត្តិ និងការផាកពិន័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ទី យិតហាន អភិបាលរងស្រុកជីក្រែង បង្ហាញថា ពិធីផ្សព្វផ្សាយនៅពេលនេះ វាជាការផ្តល់នូវចំណេះដឹងផ្នែកច្បាប់ជូនអ្នកចូលរួមក៏ដូចជាប្រជាពលរដ្ឋទូទៅបានយល់ដឹង និងរួមគ្នាអនុវត្តតាម សំដៅរួមគ្នាកាត់បន្ថយបទល្មើស បង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងនឹងបទល្មើសគ្រឿងញៀន បង្កើននូវសុវត្ថិភាពសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាព ការពារសុខុមាលភាពសង្គម អាយុជីវិត មនុស្សសត្វទ្រព្យសម្បត្តិ។ល។ ជាពិសេសយុវជនជាសិស្សានុសិស្ស ព្រោះថាបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាកត្តាប្រឈម និងក្តីកង្វល់របស់គ្រួសារ និងសង្គមជាតិ។

លោកវរសេនីយ៍ឯក អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ហាញថា គ្រឿងញៀន គឺជាកំពូលឧក្រឹដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារខ្មែរយើង។ ដរាបណាការចរាចរណ៍គ្រឿងញៀនខុសច្បាប់នៅតែកើតទ្បើង នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិយើង ព្រោះថាវាបានបង្កឱ្យមានឧក្រឹដ្ឋកម្មផ្សេងៗទៀតជាច្រើន។

ដោយឡែកលោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោក ក៏បានបង្ហាញដែរថា ការយល់ដឹងផ្នែកច្បាប់របស់ប្រជាពលរដ្ឋ យើងនៅមានកម្រិត ហេតុនេះហើយទើបយើងលើកយកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមកធ្វើការផ្សព្វផ្សាយគឺ មានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានាការពារសុខភាព និងអាយុជីវិត មនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន ហើយច្បាប់នេះ ផ្តល់ការយល់ដឹងអំពីចរាចរណ៍ផ្លូវគោក គ្រប់គ្រង សុវត្ថិភាពចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តលមកពីការប្រើប្រាស់ ផ្លូវថ្នល់ គឺដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រឿងញៀនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ

ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញដល់អ្នកពាក់ព័ន្ធត្រូវតាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ជំរុញដល់អ្នកពាក់ព័ន្ធត្រូវតាមដានសភាពការណ៍ឲ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់បណ្ដារាជធានី-ខេត្ត ចូលរួមចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់បណ្ដារាជធានី-ខេត្ត ចូលរួមចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.