Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់បណ្ដារាជធានី-ខេត្ត ចូលរួមចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន

ដោយ Pothe Thun
06/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់បណ្ដារាជធានី-ខេត្ត ចូលរួមចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្រុងសៀមរាប ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» សម្រាប់កម្រិតវិទ្យាល័យ មត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់ កម្រិត១ កម្រិត២ និងកម្រិត៣ ដែលជាគោលដៅ នៃការវាយតម្លៃ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម បា្រក់ សោភ័ណ អភិបាលខេត្តសៀមរាប បង្ហាញថា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តតែងតែបានយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងការគាំទ្រ និង ជំរុញការអនុវត្តចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈ នៅតាមបណ្តាអង្គភាពអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃដំណើរការផ្តល់សេវា របស់អង្គភាពផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។ ជាលទ្ធផល ខេត្តសៀមរាប មានអង្គភាពទទួលបានជ័យលាភីចំនួន ៤ រួមមាន អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ជាប់ចំណាត់ថ្នាក់លេខ២ សាលាបឋមសិក្សាវត្តបូព៌ ចំណាត់ថ្នាក់លេខ៣ សាលាបឋមសិក្សាក្រវ៉ាន់ ជាប់ចំណាត់ថ្នាក់លេខ៦ និងមណ្ឌលសុខភាពគោកចកជាប់ ចំណាត់ថ្នាក់លេខ២ ក្នុងការវាយតម្លៃ និងទទួលស្គាល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នៅទូទាំងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត នៅតែបន្តជំរុញ អង្គភាពសាធារណៈក្នុងខេត្ត ពង្រឹងគុណភាព ក្នុងការផ្ដល់សេវារបស់ខ្លួន ដើម្បីចូលរួមចលនាប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យទាំងពីរខាងលើ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនការងារ សមធម៌ ប្រសិទ្ឋិភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឺះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ក្នុងនោះ យុទ្ឋសាស្ត្របញ្ចកោណ បានផ្ដោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប និងបានដាក់ចេញនូវវិធានការគន្លឺះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដោយផ្តោតលើការងារអាទិភាពចំនួន៣ គឹ ការកែលម្អប្រព័ន្ឋជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ឋិភាពការងារ និងការរៀបចំប្រព័ន្ឋលើកទឹកចិត្តគាំទ្រសមិទ្ឋកម្ម ដើម្បីធានាបានសង្គតិភាព សមធម៌ ប្រសិទ្ឋភាពនិងចីរភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះវិស័យអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាល បានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ធ្វើការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទ របស់សិស្សានុសិស្ស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើសុខភាពរបស់សិស្សានុសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។ ទន្ទឹមនោះ ការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន រាជរដ្ឋាភិបាល បានផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការពង្រឹងសមត្ថភាពផ្ដល់សេវារបស់មន្ត្រីសុខាភិបាល និងការអភិវឌ្ឍនៅតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែកទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

តាមរយៈ ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០១៨កន្លងមក ឯកឧត្តម ហ៊ុន ម៉ានី កត់សម្គាល់ឃើញថា អង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល បានឱ្យខិតខំប្រឹងប្រែង លើកកម្ពស់គុណភាពអង្គភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់គ្រង និងប្រតិបត្តិការក្នុងការផ្តល់សេវាសាធារណៈ បានកាន់តែប្រសើរជូនទៅដល់ប្រជាពលរដ្ឋ។

គួរជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» សម្រាប់ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុប ៧៥០នាក់ ដែលមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ និងសិក្ខាកាមមកពីវិស័យអប់រំ និងសុខាភិបាលក្នុងខេត្តសៀមរាប។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តបំពាក់បន្ថែមបង្គោល និង អំពូលសូឡាថ្មី ប្រមាណជាង២០០០ តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រស្រុក

ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តបំពាក់បន្ថែមបង្គោល និង អំពូលសូឡាថ្មី ប្រមាណជាង២០០០ តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រស្រុក

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.