Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តបំពាក់បន្ថែមបង្គោល និង អំពូលសូឡាថ្មី ប្រមាណជាង២០០០ តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រស្រុក

ដោយ Pothe Thun
07/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តបំពាក់បន្ថែមបង្គោល និង អំពូលសូឡាថ្មី ប្រមាណជាង២០០០ តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រស្រុក
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់ពីដើមឆ្នាំ២០២០ មកដល់ឆ្នាំ២០២៤នេះ ស្រុកបន្ទាយស្រី បានបំពាក់បង្គោល និង អំពូលសូឡាសរុប ៦ ៦៤០អំពូល ក្នុងនោះ នៅដើមខែឧសភានេះ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី បានចុះពិនិត្យវឌ្ឍនភាព នៃការបន្តបំពាក់បង្គោល និង អំពូលសូឡាថ្មីចំនួន ២ ០២៨ បន្ថែមទៀត ដែលស្របទៅនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនៅតាមមូលដ្ឋាន ក៏ដូចជាបង្កើនសោភណ្ឌភាព ទៅដល់ស្រុកដែលជាគោលដៅទេសចរណ៍មួយនេះ ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតនាពេលរាត្រី។

តាមការបញ្ជាក់ពីលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បង្ហាញថា ស្រុកបន្ទាយស្រី ជាស្រុកដែលមានភាពល្បីល្បាញ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលក្នុងនោះរួមមាន ប្រាសាទបន្ទាយស្រី ភ្នំក្បាលស្ពាន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន តំប់ទេសចរណ៍ច្នៃប្រឌិតជាច្រើនកន្លែងផ្សេងទៀត ដែលសុទ្ធសឹងតែជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក៏ដូចជាជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុក និងខេត្តទាំងមូល ឱ្យកាន់តែមានជីវភាពល្អប្រសើរឡើង។

លោកអភិបាលស្រុក បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងការជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្តពីសំណាក់ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារ បានជួយជំរុញឱ្យស្រុកបន្ទាយស្រីកាន់តែមានការអភិវឌ្ឍកាន់តែឆាប់រហ័សរួមមាន សាងសង់ហេរចនាសម្ព័ន្ធផ្លូវដី សាលាឆទាន សកម្មភាពមនុស្សធម៌ និងដាំដើមឈើលម្អជាដើម។ លោក បន្ថែមថា សកម្មភាពទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងរួមគ្នាទទួលខុសត្រូវ ចាប់ពីថ្នាក់កំពូលរាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់មូលដ្ឋាន ក្នុងការបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច ស្របតាម បទបញ្ជា សេចក្ដីណែនាំ កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ លើការកំណែទម្រង់នានា ពិសេសលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍមូលដ្ឋាន ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ សេង ផល្លី

Tags: ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ ទូទាំងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ ទូទាំងខេត្តសៀមរាប

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.