Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

ដោយ Pothe Thun
12/05/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ម្ហូបចំនួន ២០មុខ មកពីខេត្តចំនួន ៥ នៃនៅប៉ែកឦសាន្ដប្រទេស ត្រូវបានក្រសួងទេសចរណ៍ដាក់បញ្ចូលទៅក្នុងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ដែលបានរក្សានូវរូបមន្ដដើម និងមានភាពច្បាស់លាស់ សម្រាប់សម្គាល់ខេត្តនីមួយៗ នេះបើតាមការបញ្ជាក់របស់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញចុងភៅ សម្រាប់គ្រូបង្គោល ស្ថិតនៅសង្កាត់ជ្រាវ ខេត្ដសៀមរាប កាលពីថ្ងៃទី១០ ខែឧសភាម្សិលមិញនេះ។

លោក ជួប រតនា បន្ថែមថា វគ្គបណ្ដុះបណ្ដាលក្រោមគម្រោងហូកានេះ បានបណ្ដុះបណ្ដាលជំនាញដល់ចុងភៅ និងធ្វើការកំណត់មុខម្ហូបប្រចាំខេត្ដចំនួន១២ ប៉ុន្ដែបច្ចុប្បន្ន បានអនុវត្ដចំនួន៥ខេត្ដ នៃតំបន់ឦសាន្ដ រួមមាន ខេត្ដព្រះវិហារ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដមណ្ឌលគីរិ និងរតនគីរី ។ លោក ក៏បានបញ្ជាក់បន្ថែមដែរថា មុខម្ហូបនីមួយៗ ដែលគម្រោង បានបណ្ដុះបណ្ដាល នៅតាមបណ្ដាខេត្ដនីមួយៗ ពិតជាមានប្រភពមកពីខេត្ដទាំងនោះពិតប្រាកដ ដោយមានការឯកភាពពីអ្នកពាក់ព័ន្ធក្នុងតំបន់ក្នុងវិស័យម្ហូបអាហារនេះ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានបង្ហាញការគាំទ្រ ចំពោះការចងក្រងសៀវភៅកំណត់មុខម្ហូប សម្រាប់សំគាល់មុខម្ហូបប្រចាំខេត្ដនេះ ដោយលោកលើកឡើងថា ការកំណត់ម្ហូបប្រចាំតំបន់ ឬខេត្តនេះ នឹងជាផ្នែកមួយ ក្នុងការរួមចំណែក សម្រាប់ការរៀបចំកម្មវិធីដើរកម្សាន្ដរបស់អ្នកទេសចរជាតិ និងអន្តរជាតិ មួយវិញទៀត វាក៏នឹងជួយជំរុញបន្ថែមដល់ការចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរ នៃបណ្ដាខេត្តក្នុងប្រទេសផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការលើកឡើងរបស់ លោក គង់ ដារ៉ា ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) បង្ហាញថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសជំនាញចុងភៅនេះ បានជួយពង្រឹងសមត្ថភាព និងការលើកស្ទួយដល់វិស័យម្ហូបអាហារនៅកម្ពុជា ដោយផ្ដល់ចំណេះដឹងទៅដល់ចុងភៅ ឱ្យជំនាញពិតប្រាកដទាំងម្ហូបខ្មែរ និង បរទេស។ ការបណ្ដោះបណ្ដាលជំនាញនេះ អនុវត្ដដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២០ – ២០២៤។

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.