Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

ដោយ Pothe Thun
16/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូខេត្តយូណាន នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។

លោក លី សារី បានបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តដែលមានវិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងនោះការងារសន្តិសុខ សុវត្ថិភាព ខេត្តបានរក្សាបានល្អជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយ ដ្ឋានវប្បធម៌ និង ធម្មជាតិ សំខាន់ចំពោះបងប្អូនដែលមកធ្វើវិនិយោគនៅខេត្តសៀមរាប។ ហើយក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាប មានផ្ទៃដីកសិកម្មច្រើន ដែលនឹងបំពេញតម្រូវការជូនដល់អ្នកវិនិយោគ ហើយជាសំខាន់នោះតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប និងខេត្តយូណាន មានសម្ព័ន្ធមេត្រីភាពនឹងគ្នា មានកិច្ចសហប្រតិបត្តិការបានល្អនឹងគ្នាទៀតផង។ ម៉្យាងទៀតខេត្តយូណាន ក៏មានក្រុមហ៊ុនវិនិយោគ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅខេត្តសៀមរាប ព្រមទាំងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត។ ជាមួយគ្នានោះសាធារណរដ្ឋប្រជាមានិតចិន ក៏ជាដៃគូដ៏សំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាមិត្តដែកថែប និងបានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តម លីវ ហុងជាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សកុម្មុនីស្តខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សកុម្មុនីស្តចិន ក្រុងគុនមីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ដែរថា ខេត្តយូណាន បានផ្តោតទៅលើវិស័យទេសចរណ៍ កសិកម្ម និងវិស័យវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍។ ខេត្តយូណាន គឺជាដៃគូរដ៏ល្អជាមួយខេត្តសៀមរាប ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នា និងបានធ្វើការផ្លាប់ប្តូរប្រតិភូ ក្នុងការសិក្សាស្វែងយល់នឹងគ្នាលើគ្រប់វិស័យផងដែរ។ ម៉្យាងទៀតខេត្តយូណាន និងខេត្តសៀមរាប មានសក្តានុពលប្រហាក់ប្រហែលគ្នាលើវិស័យទេសចរណ៍ ដោយខេត្តសៀមរាប សម្បូរទៅដោយប្រាង្គប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ ហើយខេត្តយូណាន មានទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរដែលមានវ័យចំណាស់ ត្រូវពឹងផ្អែកតំបន់ធម្មជាតិព្រៃភ្នំ ដែលមានទឹកធ្លាក់ ប្រកបដោយធម្មជាតិ ដោយខេត្តយូណាន ជាខេត្តមានបទពិសោធន៍លើវិស័យទេសចរណ៍ទៀតផង។

ឯកឧត្តម លីវ ហុងជាន បន្ថែមថា មិត្តចិននឹងបន្តធ្វើការផ្សព្វផ្សាយជំរុញបន្ថែមទៀត ទាំងអ្នកវិនិយោគ និងអ្នកទេសចរណ៍ចិន ឲ្យមកកំសាន្ត និងវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប តែម្ដង។ ជាមួយគ្នានោះ ឯកឧត្តមមានសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ក៏ដូចប្រទេសទាំងពីរ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ហើយក៏ជាឆ្នាំការផ្លាស់ប្តូរប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.