Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

ដោយ Pothe Thun
16/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដ (គខប) គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ។

លោក អ៊ាម ស៊ីណា ប្រធានលេខាធិការដ្ឋាន គខប មានប្រសាសន៍ថា ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ២០២៤ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក អ៊ាម ស៊ីណា មានប្រសាសន៍បន្ដថា ផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គជប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅរៀបចំការបោះឆ្នោតនាពេលខាងមុខឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ ក៏ត្រូវបានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួនផងដែរ។ ក្រៅពីការរៀបចំការងារបច្ចេកទេសបោះឆ្នោតបានល្អប្រសើរហើយនោះ ការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រី គជប គ្រប់លំដាប់ថ្នាក់ ដែលនឹងត្រូវទទួលភារកិច្ច អនុវត្តការងារបោះឆ្នោតនាពេលខាងមុខ គឺជាកត្តាចាំបាច់បំផុត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកក៏បានបញ្ជាក់ថា គ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត គខប តែងតែយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងសមត្ថ ភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពីនីតិវិធីដែលត្រូវអនុវត្តតាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមានវគ្គបណ្តុះបណ្តាលនៅថ្នាក់ខេត្ត រហូតដល់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ សម្រាប់វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំឡើងជាពិសេសជូនដល់មន្ត្រី គខប និងភាគីពាក់ព័ន្ធដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តដល់គណកម្មការ ការរិយាលល័យបោះឆ្នោត/គណកម្មការការិយាល័យរាប់សន្លឹកឆ្នោតនាពេលខាងមុខ ដើម្បីត្រៀមចូលរួមអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញនិងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតនាពេលខាងមុខប្រកបដោយភាពចាស់ទុំ ក្នុងបរិយាកាសល្អទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៤ អ្នកបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងមុខតំណែង ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងមុខតំណែងម្នាក់ៗ មានសិទ្ធិចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយ។ សម្រាប់ខេត្តសៀមរាប មានការិយាល័យបោះឆ្នោត ១៣ការិយាល័យ។ ដោយឡែកការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មការរៀបចំការបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.