Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

ដោយ Pothe Thun
16/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់ស្ត្រីតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យនេះឱ្យបន្តពង្រឹងសមត្ថភាពទាំងបដិសណ្ឋារកិច្ច និងថែរក្សាសោភ័ណភាព និងភាពបៃតងក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងភ្ញៀវទេសចរនានា។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា វិស័យទេសចរណ៍នៅខេត្តសៀមរាប ស្ត្រីបានចូលរួមជាច្រើនលើការអភិវឌ្ឍជំនាញ និងមានសមត្ថភាពផ្នែកទេសចរណ៍ដូចជាបុរសដែរ។ លើសពីនេះក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តក៏បានចូលរួមសម្របសម្រួលជាមួយក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់ស្ត្រី និងពង្រឹងភាពអង់អាចដល់ស្ត្រីនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទៀតផង។ ដូចនេះលោកបានជំរុញដល់មន្ទីរទេសចរណ៍ ត្រូវចងក្រងបង្កើតបណ្តាញស្ត្រី និងជនបង្គោលតាមគោលដៅនៅគ្រប់ផ្នែកនៃវិស័យទេសចរណ៍ សម្រាប់ជាភ្នាក់ងារផ្សព្វផ្សាយបន្ត និងប្រមូលធាតុចូល ដើម្បីងាយស្រួលគ្រប់គ្រង ឆ្លើយតប ដោះស្រាយទាន់ពេលវេលា ពាក់ព័ន្ឋទៅនឹងបញ្ហាអាជីវកម្មនានារបស់ពួកគាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ដែរថា ស្ត្រីនៅក្នុងសង្គមសព្វថ្ងៃ គឺមានសមត្ថភាព ចំណេះដឹង និងប្រាជ្ញាស្មារតីមិនចាញ់បុរសនោះទេ ប្រៀបចាញ់តែកម្លាំងកាយប៉ុណ្ណោះ។ ហើយសម្រាប់ការរៀបចំសិក្ខាសាលានាពេលនេះដែរ គឺដើម្បីរំលេចពីសារៈសំខាន់របស់ស្ត្រីក្នុងវិស័យមួយនេះ តាមរយៈសកម្មភាពនាំឱ្យទីក្រុងស្អាត បរិស្ថាន អនាម័យល្អ ព្រោះថាការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍ សំដៅដល់ការចូលរួមថែរក្សាសោភណ្ឌភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់ទីក្រុងរបស់យើងឱ្យមានភាពស្រស់ត្រកាល ប្រកបដោយផាសុកភាព ចូលរួមការដាំដើមឈើលើកកម្ពស់គុណភាពបរិស្ថាន កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចូលរួមអនុវត្តគោលការណ៍៣ គឺកាត់បន្ថយប្រើប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ។ ក្នុងនោះត្រូវចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក រួមគ្នាសន្សំសំចៃការប្រើប្រាស់ភ្លើង និងទឹក និងរួមគ្នាគោរពច្បាប់ដើម្បីសណ្តាប់ធ្នាប់ល្អ។

បើតាមលោក ពៅ វ៉ារ៉ូ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងមួយឆ្នាំពិភពលោកផលិតប្លាស្ទិកចំនួន ៤០០លានតោន ដោយមនុស្សម្នាក់ជាទូទៅក្នុងមួយឆ្នាំប្រើថង់ប្លាស្ទិកប្រហែល៣០០ថង់។ ដើម្បីអាចកាត់បន្ថយសំណល់ផ្លាស្ទិក យើងត្រូវព្យាយាមក្នុងការប្រើប្រាស់ឡើងវិញ និងការចែច្នៃឡើងវិញដូចជា ដប ឬកែវក្រដាស ដបអាលុយមីញ៉ូម គ្រឿងអេឡិកត្រូនិកចាស់ៗ សុទ្ឋតែអាចកែច្នៃឬជួសជុលប្រើវិញបាន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

យុវជនមកពីគ្រួសារក្រីក្រទទួលបានអាហាររូបករណ៍សិក្សាជំនាញពីរាជរដ្ឋាភិបាល ជឿជាក់ថាពួកគាត់នឹងទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.