Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

ដោយ Pothe Thun
16/05/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្តីអំពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អ វានឹងនាំឲ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ពង្រឹង និងពង្រីកការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏នៅតែជាវិស័យអទិភាពមួយដ៏សំខាន់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលនេះបញ្ជាក់ឲ្យឃើញថា នៅគ្រប់ដំណាក់កាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសការជំរុញការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តង ដោយកាលណាយើងម្នាក់ៗយល់ដឹងអំពីការថែទាំសុខភាពបឋម យើងអាចកាត់បន្ថយការទៅជួបពេទ្យដើម្បីព្យាបាលជំងឺ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អង្គការដៃគូទាំងអស់នៅក្នុងខេត្តសៀមរាប ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការអប់រំដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យពួកគាត់បានយល់ដឹងអំពីការថែទាំសុខភាពបឋមនេះ។ កិច្ចការថែទាំសុខភាពបឋម ជាការបង្ការមួយយ៉ាងល្អព្រោះវាបានជួយឲ្យយើង កាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ ដូចទីនឹងពាក្យស្លោកមួយលើកឡើងថា ការពារប្រសើរជាងព្យាបាល។

លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា ការអនុវត្តការថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ត្រូវបានកែលម្អ និងរីកចម្រើនជាបន្តបន្ទាប់ ពិសេសអត្រាមរណៈភាពមាតា និងកុមារ ត្រូវបានកាត់បន្ថយគួរឲ្យកត់សំគាល់។ ទន្ទឹមនឹងនេះហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត័វិស័យសុខាភិបាល ត្រូវបានកែលម្អពង្រីក និងការលើកកំពស់ជាប្រចាំក្នុងការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដូចជា សេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក-កុមារ ក៏ដូចជាសេវាអន្តរាគមន៍ សុខភាពសាធារណៈផ្សេងទៀតកាន់តែមានលក្ខណៈប្រសើរឡើងជាលំដាប់។ ពិសេសសេវាសុខភាពខិតកាន់តែជិតដល់មូលដ្ឋាន ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។ វឌ្ឍនភាពនៃការពង្រីកមូលដ្ឋានសុខាភិបាល និងសេវាគ្របដណ្តប់សុខភាព គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ជំងឺអេដស៏ របេង គ្រុនចាញ់ ព្រមជាមួយនឹងការកើនឡើងនៃអាយុកាលរំពឹងទុករបស់ប្រជាពលរដ្ឋយើងផងដែរ។

លោកអភិបាលរងខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងដោយឧត្តមគតិ និងសតិសម្បជញ្ញៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ព្រមទាំងដៃគូរអភិវឌ្ឍន៏ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់គ្រប់មន្ទីរអង្គភាព ព្រមទាំងវិស័យពាក់ព័ន្ឋទាំងអស់ រួមទាំងសេវាសុខាភិបាលឯកជន ដែលបានធ្វើឱ្យសម្រេចបាននូវសមិទ្ឋិផល និងវឌ្ឍនភាពវិស័យសុខាភិបាលគួរជាទីមោទនៈនាពេលកន្លងមក៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

យុវជនមកពីគ្រួសារក្រីក្រទទួលបានអាហាររូបករណ៍សិក្សាជំនាញពីរាជរដ្ឋាភិបាល ជឿជាក់ថាពួកគាត់នឹងទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា

ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់

ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.