Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់

ដោយ Pothe Thun
20/05/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ឆ្នាំទី១២ នៃពិធីបំបួសកុលបុត្រកុលធីតា អបអរសាទរបុណ្យវិសាខបូជា នៅវត្តព្រះឥន្ទទេព ទឹកដីអង្គរ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានអ្នកចូលរួមបំបួសចំនួន ៥៤០នាក់ ដែលការបំបួសនេះដែរមានរយៈពេល៥យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ក្នុងគោលបំណងដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួសដើម្បីតបគុណ ចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់នាំរបស់ប្រទេសជាតិជាដើម។

មានប្រសាសន៍ក្នុងពិធិនោះ លោកជំទាវ កែ សួនសុភី ស សុខា បានជំរុញលើកទឹកចិត្តដល់កុលបុត្រកុលធីតាទាំងអស់ ត្រូវសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅចំពោះអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោកតែងប្រារព្ធឡើងរៀងរាល់ឆ្នាំ។ ហើយចំពោះការស្ម័គ្រចិត្តចូលខ្លួនកោរសក់ បួងសក់ សាងផ្នួសរយៈពេលខ្លី គឺបង្ហាញពីទង្វើល្អតបគុណចំពោះអ្នកមានគុណរបស់ខ្លួន ដែលនេះជាឱកាសដ៏ប្រពៃដើម្បីដុសខាត់ សតិស្មារតីឱ្យមានការភ្ញាក់រឭកនូវអ្វីដែលធ្លាប់ខុសពីមុនមក ដើម្បីកសាងខ្លួនជាធនធានដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិ។

លោកជំទាវ ក៏បានបង្ហាញនូវក្ដីរីករាយ និងពេញចិត្ត ចំពោះកម្មវិធីនេះ ដែលតាមរយៈការបួសរយៈពេលខ្លីនេះដែល នឹងអាចឱ្យពួកគាត់មានការភ្ញាក់រលឹក លះបង់នូវអ្វីដែលកំពុងតែធ្វើខុស និងបានប្រតិបត្តិខ្លួនជាមនុស្សល្អ ៥យ៉ាង៖ កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។ លោកជំទាវថា ព្រះពុទ្ធសាសនាជាសាសនាសកល មានទ្រឹស្តីសន្តិភាពនិងអហិង្សាជាគោល ជាមាគ៌ាដឹកនាំ មនុស្សឱ្យរស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនគ្នា មិនព្យាបាទគ្នា ផ្តល់ស្នាមញញឹមដល់គ្នានិងគ្នា។ សង្គមខ្មែរយើងបានចាត់ទុកវិស័យព្រះពុទ្ធសាសនាជាវិស័យសំខាន់ ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានដើរទន្ទឹមគ្នានឹងវិស័យអាណាចក្រ ហៅពុទ្ធចក្រ ដែលថ្នាក់ដឹកនាំគ្រប់ថ្នាក់តែងបានយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងវិស័យនេះ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទយើងបានបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប មានថេរដីកាថា នេះជាលើកទី១២ហើយ នៃកម្មវិធីបុណ្យបំបួសកុលបុត្រកុលធីតា ក្នុងឱកាសបុណ្យវិសាខបូជា នៅខេត្តសៀមរាប។ កម្មវិធីនេះ នឹងជមរុញឲ្យកុលបុត្រកុលធីតាទាំងអស់ទទួលបានមេរៀនដោយការស្វាធ្យាយសូត្រ ធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និងពិធីកម្មផ្សេងៗមានពិធីបុណ្យវិសាខបូជាជាដើម។ កម្មវិធីសម្រាប់ឆ្នាំនេះដែរ គឺក្រោមការជួយឧបត្ថម្ភគាំទ្រ ពីលោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ កែ សួនសុភី ស សុខា, លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ព្រមទាំងអាជ្ញាធរខេត្ត និងមន្ត្រីសង្ឃខេត្ត ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បំបួសកុលបុត្រកុលធីតាបុណ្យវិសាខបូជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបខ្មៅងងឹតដែលធ្លាប់មាននៅកម្ពុជាត្រលប់មកវិញ

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបខ្មៅងងឹតដែលធ្លាប់មាននៅកម្ពុជាត្រលប់មកវិញ

កម្ពុជា-ចិនរួមគ្នាចែករំលែកបទពិសោធន៍ទាក់ទងនឹងការត្រៀមខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់ នៅស្រុកបន្ទាយស្រី

កម្ពុជា-ចិនរួមគ្នាចែករំលែកបទពិសោធន៍ទាក់ទងនឹងការត្រៀមខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់ នៅស្រុកបន្ទាយស្រី

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.