Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត

ដោយ Pothe Thun
20/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ដើម្បីសម្តែងនូវការនឹករលឹកគោរពស្រឡាញ់ ការសោកស្តាយ ស្រណោះអាឡោះអាល័យ និង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្រោមរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍នៃបន ប៉ុល ពត ដែលពិធីប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក យុន លីនណេ អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា មហាសោកនាដកម្មរបស់សង្គមជាតិ និងប្រជាជនកម្ពុជា ដែលពោរពេញទៅដោយឈាម និងទឹកភ្នែកក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុលពត រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលក្នុងរបបនេះប្រជាជនកម្ពុជា បានរស់នៅក្នុងគុកឥតជញ្ជាំង ទទួលរងទុក្ខ និងទារុណកម្មគ្រប់បែបយ៉ាង បាត់បងនូវការកសាងជាតិ ការរស់នៅដូចសត្វធាតុ និរាសព្រាត់ប្រាស់គ្រួសារសាច់ញាតិ ការកាប់សម្លាប់ជីវិតជាតិសាសន៍ឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្រ្គោះជាតិត្រូវបានបង្កើតឡើង គឺដើម្បីប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ ក្រោកឈរតស៊ូរំដោះជាតិកម្ពុជា រហូតទទួលបានជ័យជន្នះនាថ្ងៃ ៧មករា ១៩៧៩ និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងពេញលេញ ក្លាយជាចលករសម្រាប់អនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណាពេលបច្ចុប្បន្ន។

ឯកឧត្តម មានប្រសាសន៍បន្តថា ហេតុនេះទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាសកម្មភាពដ៏មានអត្ថន័យ ដែលស្តែងឱ្យឃើញថា ទោះជារឿងរ៉ាវបានកើតឡើងផុតក្នុងអតីតកាលផុតអស់ជាង ៤៥ឆ្នាំហើយក៏ដោយ ក៏ប៉ុន្តែវាជារឿងឈឺចាប់ និងប្តវត្តសាស្ត្រនៃមហាសោកនាដកម្មដែលយើងទាំងអស់គ្នាពុំអាចបំភ្លេចបាន។ ហើយប្រវត្តិសាស្ត្រនេះក៏ត្រូវបានកំពុងទទួលស្គាល់ពាសពេញពិភពលោកតាមរយៈការនាំយកមេដឹកនាំនៃរបបខ្មែរក្រហមមកកាត់ទោសនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាផ្នែកមួយផ្តល់ភាពត្រឹមត្រូវជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា ក្នុងការផ្សះផ្សាររបួសស្នាមទាំងផ្លូវកាយនិងផ្លូវចិត្តេជូនជនរួមជាតិដែលបានរងគ្រោះក្នុងរបបនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្នុងឱកាសប្រារព្ឋទិវាជាតិនៃការចងចាំ ២០ ឧសភា នាពេលនេះដែរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រួមនឹងប្រជាពលរដ្ឋ បានបូជាទៀនធូប ដាក់ផ្កាកម្រងគោរព និងឧទ្ទិសដល់វិញ្ញាណខន្ឋប្រជាជនកម្ពុជា អ្នកស្នេហាជាតិខ្មែរ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៧៥អង្គ បង្សុកូល និងរាប់បាត្រឧទិ្ទសមហាកុសលផលបុណ្យដល់អ្នកដែលបានចែកឋានផងដែរ៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខេត្តសៀមរាបទិវាជាតិនៃការចងចាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week

អាជ្ញាធរខេត្តសៀមរាបជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week

គម្រោងសាងសង់ផ្លូវបេតុងអាមេ៣ខ្សែ ក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ៣ខ្សែ ក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.