Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម

ដោយ Pothe Thun
21/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម
317
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិចំនួន៨ មានភូមិឈូក ភូមិបុស្ស ភូមិបុស្សធំ ភូមិដំរីឆ្លង ភូមិសំបាត ភូមិសំរោង ភូមិរំដេង និងភូមិជប់ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលពិធីនេះធ្វើឡើងក្នុងបរិវេនវត្តត្រសាលរស្មីមានជ័យ ហៅវត្តឈូក។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុយើងត្រូវអនុវត្ត ៥ដំណាក់កាល៖ ទី១.ត្រៀមរៀបចំតំបន់ធ្វើការវិនិច្ឆ័យ បង្កើតកណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយអំពីការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ, ទី២.ប្រតិបត្តិការបច្ចេកទេស គឺការកំណត់ព្រំ, ទី៣.បិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ប្លង់សុរិយាដី និងបញ្ជីឈ្មោះម្ចាស់ដី ១៥ថ្ងៃ, ទី៤.ការសម្រេចឯកសារនៃការវិនិច្ឆ័យ និងទី៥.ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងចែកបណ្ណទាំងនោះជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលទី៣ គឺដំណាក់កាលបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ប្លង់សុរិយាដី និងបញ្ជីឈ្មោះម្ចាស់ដី ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាដូចជាខុសឈ្មោះ សាវតាដី និងទំហំជាដើមនោះ អាចដាក់ពាក្យបណ្ដឹងបានមកកាន់ក្រុមការងារដែលប្រចាំការងារនៅទីនោះ ដែលមានរយៈពេល១៥ថ្ងៃ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមក្នុងការងារកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះប្រកបដោយការយោគយល់ និងអធ្យាស័យគ្នាខ្ពស់ លើការសម្រេចទុកនូវទំហំផ្លូវដែលសមស្រប ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីបង្កលក្ខណៈងាយស្រួលនាពេលអនាគតលើប្រព័ន្ធគមនាគមន៍នៅតាមមូលដ្ឋាន ព្រោះនៅពេលដែលភូមិឃុំមានប្រព័ន្ធផ្លូវធំទូលាយ វានឹងបង្កភាពងាយស្រួលយ៉ាងច្រើនបែបច្រើនយ៉ាងសម្រាប់ការរស់នៅរបស់ពលរដ្ឋ ដូចជាការធ្វើដំណើរប្រកបដោយភាពងាយស្រួល លឿនរហ័ស និងកាត់បន្ថយពេលវេលានៃការធ្វើដំណើរ។

លោកអភិបាលស្រុកបន្តថា ផ្លូវវាក៏ជាផ្នែកមួយដែលទាក់ទាញនូវអ្នកវិនិយោគលើកផ្នែកអចនលវត្ថុ ដែលជាហេតុធ្វើឱ្យតំបន់នេះ ឬមូលដ្ឋាននេះនឹងមានសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ នៅពេលដែលមានលំហូរមនុស្សច្រើន នោះក៏ជាពេលដែលមានលំហូរនៅសេដ្ឋកិច្ចមកកាន់ប្រជាពលរដ្ឋក្នុងតំបន់នេះដូចគ្នា។ ដូច្នេះសំណូមពរឱ្យប្រជាពលរដ្ឋក្នុងតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងភូមិទាំង៨នេះ ចូលរួមសហការ និងលះបង់នូវផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចមកជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនាពេលអនាគត និងដើម្បីសង្គមជាតិយើងប្រកបដោយភាពរុងរឿង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

អត្ថបទ និងរូបភាព៖ លោក ហេង វ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព

សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់

សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.