Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព

ដោយ Pothe Thun
21/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាជនពិការខេត្តសៀមរាប បានធ្វើការជំរុញដល់គ្រប់ភាគីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ដូចជាការផ្តល់ឱកាសការងារ ការសាងសង់សំណង់គ្រឹះស្ថានសាធារណៈត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ជាដើម។

លោក នាក់ ណេរ៉ុន បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនមានពិការភាព ហើយបច្ចុប្បន្នសំណង់អគារសាធារណៈមួយចំនួនក៏បានគិតគូរអំពីការបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ផងដែរ។ ជាក់ស្តែងនៅក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន គឺបានសាងសង់នូវគំនូសសម្រាប់បងប្អូនជាជនដែលមានពិការភាព។ ទន្ទឹមនោះ នៅក្នុងតំបន់រមណីដ្ឋានអង្គរ ក៏គេសង្កេតឃើញថា អាជ្ញាធរជាតិអប្សរា ក៏បានយកចិត្តទុកដាក់សាងសង់ជម្រាលនៅតាមប្រាសាទមួយចំនួន ក៏ដូចជាការសាងសង់បន្ទប់ទឹកសម្រាប់ជនមានពិការភាព ដែលនេះស្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់បណ្តាអង្គភាពស្ថាប័នចំពោះជនមានពិការភាព។

បើទោះយ៉ាងនេះក្តី លោកអភិបាលរងខេត្ត ក៏នៅតែទទូចដល់គ្រប់បណ្តាអ្នកពាក់ព័ន្ធត្រូវចូលរួមបន្ថែមទៀត ដូចជាការរៀបចំចំណតសម្រាប់ជនពិការនៅតាមទីសាធារណៈ ហើយតាមបណ្តាមន្ទីរអង្គភាព ដែលមិនទាន់មានទីជម្រាលសម្រាប់ជនពិការ ត្រូវរៀបចំកែច្នៃយ៉ាងណាដើម្បីបង្កលក្ខណៈឲ្យពួកគាត់មានភាពងាយស្រួល។ ជាមួយគ្នានេះ ការផ្តល់ឱកាសការងារដែលសមស្របជាមួយចំណេះជំនាញរបស់ពួកគាត់ក៏ជាការរួមចំណែកនៅក្នុងការលើកកម្ពស់សិទ្ធិរបស់ពួកគាត់ដែរ។ ក្នុងសម័យបច្ចេកវិទ្យា ជនមានពិការភាពខ្លះមានចំណេះជំនាញខ្លាំងជាងមនុស្សធម្មតាផង ពួកគាត់ចង់បានការងារធ្វើ តែពួកគាត់មិនចង់បានការដាក់ទាននោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រុមការងារបានកំណត់អត្តសញ្ញាណកជនមានពិការភាពដោយបានសម្ភាសន៍លើមនុស្សជាង១៧.០០០នាក់ និងបានផ្តល់បណ្ណសម្គាល់ជនមានពិការភាពចំនួន៧.៨៤៤បណ្ណ។ បើទោះបីជាមានការខិតខំយ៉ាងនេះក្តីក្រុមការងារក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា ជនមានពិការភាពមួយចំនួននៅតែដើរបែបអណាធិបតេយ្យតាមទីសាធារណៈ ខ្លះមានផ្ទុកសារធាតុញៀន និងខ្លះពុំមានអសយដ្ឋានជាក់លាក់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជនមានពិការភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់

សិក្ខាកាមជាមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តក្នុងស្រុកបន្ទាយស្រីប្រមាណ១០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការត្រៀមខ្លួនដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

អាជ្ញាធរស្រុកក្រឡាញ់ជំរុញឲ្យពលរដ្ឋសហការឲ្យបានល្អជាមួយមន្ត្រីជំនាញ ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធអនវត្តទៅដោយរលូនតាមការគ្រោងទុក

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.