Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវបុរាណមួយខ្សែដែលទុកចោលជាច្រើនឆ្នាំក្នុងស្រុកពួក ត្រូវបានពលរដ្ឋរួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល

ដោយ Pothe Thun
21/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
305
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវដើរបុរាណមួយខ្សែដែលទុកចោលជិត២០ឆ្នាំ ស្ថិតនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋរួមគ្នាជយសជុលឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការបរិច្ចាកថវិកាពីសប្បុរសជនជិតឆ្ងាយ ដើម្បីជួយសម្រួលការធ្វើដំណើរ និងងាយដឹកជញ្ជូនទំនិញផលិតផលកសិកម្មពលរដ្ឋក្នុងមូលដ្ឋាន។

បើតាមលោក ភូម គាំ អនុភូមិពួកចាស់ បានឱ្យដឹងថា ផ្លូវនេះគឺជាផ្លូវដើរបុរាណដែលបានទុកចោលប្រមាណជិត២០ឆ្នាំហើយ ហើយកន្លងមកពិបាកធ្វើដំណើរ ជាពិសេសមិនអាចដឹកជញ្ជូនទំនិញបានឡើយ ទើបអាជ្ញាធរ និងសប្បុរសជន រួមទាំងប្រជាពលរដ្ឋរួមគ្នាបរិច្ចាកថវិកាសាងសង់ឡើងវិញ ដើម្បីងាយស្រួលធ្វើចរាចរណ៍ និងងាយស្រួលដឹកជញ្ជូនដំណាំកសិកម្មប្រចាំថ្ងៃ។ ចំពោះការជួសជុលនេះ ធ្វើពីដីស មានប្រវែងបណ្ដោយ៤០០ម៉ែត្រ ទទឹង១២ម៉ែត្រ ខ្នងផ្លូវ៧ម៉ែត្រ តភ្ជាប់ពីឃុំពួក ទៅឃុំដូនស្វា ឃុំសំរោងយា ដែលជាសសៃឈាមសំខាន់របស់ប្រជាកសិករធ្វើកសិកម្ម ដោយការសងសង់នេះនឹងរួចរាល់រយៈពេល៤ថ្ងៃ។

លោក ព្រហ្ម មេត្ដា ជាអ្នកចូលរួមសាងសង់និងមើលការខុសត្រូវលើការធ្វើផ្លូវនេះ បានសម្ដែងការសប្បាយរីករានូវពេលឃើញប្រជាពលរដ្ឋសហការរួមគ្នាជាមួយអាជ្ញាធរ បានកសាងផ្លូវធ្វើដំណើរនេះឡើងវិញ ព្រោះផ្លូវនេះបានផ្ដល់ផលប្រយោជន៍ដល់ប្រជាកសិករច្រើនណាស់។ ផ្លូវនេះមានប្រវែងខ្លីក៍ពិតមែន ប៉ុន្ដែមានសារៈសំខាន់ណាស់ ដោយសារកន្លងមកប្រជាពលរដ្ឋធ្វើដំណើរពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ត្រូវវាងឆ្ងាយទៅតាមផ្លូវផ្សេង ប៉ុន្ដែនៅពេលផ្លូវនេះសាងសង់ហើយ អ្នកភូមិអាចធ្វើដំណើរឬការដឹកជញ្ជូនទំនិញបានលឿន និងចំណេញពេលវេលាថែមទៀតផង។ លោកថា អាជ្ញាធរភូមិមានគម្រោងបន្ដសាងសង់ផ្លូវថ្មីនៅក្នុងញភូមិបន្ថែមទៀត ដោយលោកអំពាវដល់សប្បុរសជនឱ្យជួយចូលរួមគាំទ្រលើការសាងសង់ផ្លូវថ្មីៗនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ព្រហ្ម មេត្ដា បានឱ្យដឹងទៀតថា អាជ្ញាធរភូមិពួកចាស់ បានអភិវឌ្ឍន៍សាងស់ផ្លូវបុរាណៗ ដែលធ្វើដំណើរមិនកើតអោយទៅជាផ្លូវមានប្រយោជន៍ ព្រមទាំងមានប្រឡាយទឹកដល់ប្រជាពលរដ្ឋ៤ខ្សែមកហើយ ដែលសរុបទឹកប្រាក់ជិត២ម៉ឺនដុល្លា។ ការកសាងផ្លូវថ្មីលើដីផ្លូវចាស់ ធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ដយ៉ាង ហើយនឹងបន្ដគម្រោងអភិវឌ្ឍន៍ផ្លូវនៅក្នុងភូមិបន្ថែមទៀត ព្រោះផ្លូវទំាងអស់នោះជាសរសៃឈាមអ្នកភូមិដឹកផលិតផលកសិកម្ម៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវបុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.