Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

ដោយ Pothe Thun
24/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញដែលជាកិច្ចប្រជុំចុងក្រោយសម្រាប់អាណត្តិទី៣ ដោយបានលើកយករបៀបវារៈចំនួន២ មកពិនិត្យពិភាក្សា និងអនុម័ត ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងមន្ទីរអង្គភាព និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា របៀបវារៈចំនួន២ ដែលលើកយកមកពិនិត្យ ពិភាក្សា និងអនុម័តនាថ្ងៃនេះរួមមាន៖ ទី១.ពិនិត្យ ពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុុំសាមញ្ញលើកទី៦០ របស់ក្រុមព្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ និងទី២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារបញ្ចប់អាណត្តិទី៣(២០១៩-២០២៤) របស់ក្រុមប្រឹក្សាខេត្តសៀមរាប។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនោះដែរ សមាជិកនៃកិច្ចប្រជុំក៏បានលើកឡើងនូវចំណុចមួយចំនួន ដើមី្បឲ្យទីចាត់ការរដ្ឋបាលសាលាខេត្ត ធ្វើការកែសម្រួលនូវខ្លឹមសារ អត្ថន័យ អក្ខរាវិរុទ្ធ ព្រមទាំងតួលេខ នៅក្នុងរបាយការណ៍រយៈពេល៥ឆ្នាំ នៃអាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត រួមនឹងរបាយការណ៍មួយចំនួនទៀត។ ក្នុងនោះដែរសាម៉ីមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានធ្វើការស្រាយបំភ្លឺទៅលើករណីទាំងនោះដើមី្បធ្វើការកែតម្រូវ ហើយករណីនៅសល់នឹងពន្លឿនក្នុងការដោះស្រាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក យុន លីនណេ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងការដឹកនាំសម្របសម្រួលលើការងាររបស់រដ្ឋបាលខេត្ត ក្នុងមួយអាណត្តិទី៣ កន្លងមកនេះ ធ្វើឲ្យខេត្តសៀមរាបមានការអភិវឌ្ឍន៍ រីកចម្រើនទៅមុខ ទោះបីក្នុងអាណត្តិទី៣ បានរងនូវវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិក៏ដោយ។ ម៉្យាងទៀតក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តនេះ ខេត្តសៀមរាបក៏ ទទួលបានសមទ្ធិផលធំៗ មានផ្លូវ៣៨ខ្សែ ការកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រ ស្ថានីយ៍ទឹកស្អាត មន្ទីរពេទ្យ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រួមនឹងសមិទ្ធិផលតូចធំជាច្រើនទៀតផងដែរ។

ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផលដែលក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តអនុវត្តបានក្នុងអាណត្តិទី៣នេះ ដែលទទួលបានសមទ្ធិផលជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ។ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីរាជការ កងកម្លាំងទាំងបី ដែលបានរួមសហការគ្នាល្អ ដើមី្បធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តបានល្អលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ជាមួយនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរ និងកងកម្លាំងទាំងបី បន្តអនុវត្តក្នុងអាណត្តិទី៤ នៃក្រុមប្រឹក្សាខេត្តសៀមរាប បានរួមសហការគ្នាបានល្អក្នុងការអនុវត្តតួនាទីភារកិច្ច ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ម៉្យាងទៀតក៏ត្រូវបន្តការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕

អត្ថបទ៖ កញ្ញា ប្រន ស្រីនិត
រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប

គម្រោងសាងសង់ផ្លូវ៧ខ្សែក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងឃុំគោល ស្រុកអង្គរជុំ ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវ៧ខ្សែក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងឃុំគោល ស្រុកអង្គរជុំ ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់

មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.