Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់

ដោយ Pothe Thun
24/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៧ នៃឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី សូមចូលរួមសហការជាមួយក្រុមការងារជំនាញចុះវាស់វែងដីធ្លី ដោយចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធទុកឲ្យរួចរាល់។

លោក ស៊ុន សុជាតិ បានបញ្ជាក់ថា ឯកសារដែលពាក់ព័ន្ធរួមមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យឈានចូលមកដល់។

ក្នុងឱកាសនោះដែរ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ដើម្បីសម្រេចទៅដល់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យគឺទាមទារឱ្យម្ចាស់ក្បាលដីជាអ្នកកំណត់ព្រំជាមួយអ្នកជិតខាង ចំណែកមន្ត្រីបច្ចេកទេសគ្រាន់តែជាអ្នកវាស់វែងទៅតាមព្រំដែលចង្អុលបង្ហាញដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះសូមឱ្យមានការឯកភាពគ្នាដោយដាំបង្គោលរឹងមាំទុកជាមុនសិន មុនក្រុមការងារទៅដល់ ជាមួយនេះម្ចាស់ដីក៏ត្រូវត្រៀមឯកសារចាំបាច់មួយចំនួនផងដែរ។ លោកអភិបាលស្រុកបានសំណូមពរដល់អាជ្ញាធរឃុំ មេភូមិ ឬចាស់ព្រឹទ្ឋាចារ្យក្នុងភូមិត្រូវចូលរួមគ្រប់ដំណើរការអនុវត្តការងារនេះឱ្យបានជាប់ជាប្រចាំដើម្បីធានាឱ្យមានតម្លាភាព ច្បាស់លាស់ត្រឹមត្រូវ និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា និងឆាប់រហ័សដោយភាពទទួលខុសត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបថា ខេត្តសៀមរាបជាខេត្តមួយក្នុងចំណោមខេត្តអាទិភាពទាំង ២៥រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអនុវត្តដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយមានកិច្ចសហការពីអាជ្ញាធរដែនដីជាពិសេសតាមការចង្អុលបង្ហាញរបស់អភិបាលខេត្តសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

ផ្សារផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប ទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិហាក់មើលរំលង

ផ្សារផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប ទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិហាក់មើលរំលង

ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា

ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.