Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា

ដោយ Pothe Thun
27/05/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកស្រលាញ់ម៉ូតូ និងរថយន្ត ជាច្រើននាក់បានជួបជុំគ្នានៅក្នុងបរិវេណ អតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ព្រលានយន្តហោះចាស់) ក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ជំនួបម៉ូតូនឹងយានយន្តលើកទី១ ដែលប្រារព្ធធ្វើឡើងរយៈពេល០៣ថ្ងៃនៅក្នុងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ ត្រូវបានមន្ត្រីក្រសួងទេសចរណ៍កម្ពុជាចាត់ទុកថា ជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” នារាត្រីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាប៉ូលដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន។ ជាក់ស្តែងព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍”នាពេលនេះ វាបានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងអ្នកទេសចរបរទេស និងទេសចរក្នុងស្រុក។

អភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្រា ក៏បានលើកឡើងដែរថា ការផ្តួចផ្តើមរៀបចំ កម្មវិធី ជំនួបម៉ូតូនិងយាយន្ត(CAR and BIKE Festival) ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អ ដើម្បីជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាល នៃការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុដឹក បានដាក់ចេញនូវកម្មវិធី “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដើម្បីចូលរួមស្តារ និងលើក ស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។

បន្ថែមពីនេះខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលខេត្ត មានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា និងការរួមចំណែកគាំទ្រពី ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាម ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើឱ្យវិស័យ ទេសចរណ៍ខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ព្រឹត្តិការណ៍ ជំនួបម៉ូតូ និងយានយន្ត នឹងប្រារព្ធធ្វើឡើងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
លោកទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានឲ្យដឹងថា ក្រៅពីការទាក់ទាញអ្នកទេសចរ ការរៀបចំព្រឹត្តការណ៍នេះក៏មានគោលបំណងចង់ឲ្យអ្នកដែលស្រលាញ់យានយន្តឲ្យពួកគាត់ប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឲ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។ លោកថា “ការលេងយានយន្តនៅលើទីលានវាបានផ្តល់នូវកិត្តិយស ដូច្នេះយើងគួរធ្វើខ្លួនឲ្យក្លាយជាកីឡាករ” ៕

អត្ថបទ និងរូបភាព ៖ជា ស្រស់

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី

ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.