Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី

ដោយ Pothe Thun
27/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ រស់នៅក្នុងចំនួន១២ នៃក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និងសប្បុរសជននៃសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបុរី ដែលអំណោយរួមមាន៖ អង្ករ មី ទឹកស៊ីអ៊ីវ បេងឆា និងថវិកាមួយចំនួនទៀត។

លោក Goh Tung Hong ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី បានបញ្ជាក់ថា សមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។ ជាក់ស្ដែងថ្ងៃនេះក្រុមការងារ បាននាំយកអំណោយមួយចំនួនមកចែកជូនដល់បងប្អូន ដើម្បីជាការជួយដោះស្រាយ និងសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈ ហើយសមាគមលោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗបន្តទៀត។

ក្នុងនាមអាជ្ញាធរខេត្ត លោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះព្រះគ្រូចៅអធិការវត្ត និងសប្បុរសជននៃសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបុរី ដែលបាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ កាយវិការសប្បុរសធម៌នេះ វានឹងធ្វើឲ្យក្លាយជាកាលនុវត្តភាពក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អរវាងប្រទេសជាតិ និងប្រជាជនទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង។ ក្នុងនីតិកាលទី៧នេះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជំរុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និងជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការជម្រុញកំណើនការងារ តាមរយៈការបង្កនូវលក្ខណៈងាយស្រួល លើបរិស្ថានវិនិយោគនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ ម៉្យាងទៀតក៏បានពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា ស្របតាមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ ចំពោះស្មារតីសប្បុរសធម៌របស់សប្បុរសជនសមាគមសង្រ្គោះជីវិត ក្នុងការជួយសម្រួលដល់ការលំបាករបស់គ្រួសារខ្វះខាត នៅសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប ដែលធ្វើឲ្យវប្បធម៌នៃការទំនាក់ទំនងរវាងប្រជាជនទាំងពីរ កម្ពុជា-សិង្ហបុរី កាន់តែធ្វើឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរស្ថិតស្ថេរជានិច្ចនិរន្តទៅអនាគត។ ឯកឧត្តមក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវជំរុញកូនចៅរបស់ខ្លួនឲ្យបានចូលទៅសិក្សារៀនសូត្រឲ្យបានខ្ពស់ៗគ្រប់ៗគ្នា ក្នុងការកសាងបណ្តុះបណ្តាលនូវធនធានមនុស្សនៅកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើននាពេលអនាគត។ ឯកឧត្តមក៏បានសំណូមពរដល់សប្បុរសជន បន្តសកម្មភាពរបស់ខ្លួននៅកម្ពុជាបន្តទៀត ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់អគារសិក្សា មណ្ឌលសុខភាព ផ្លូវថ្នល់ អណ្តូងទឹកស្អាត និងបង្គន់អនាម័យ បរិស្ថានផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.