Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

ដោយ Pothe Thun
27/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្នងការនគរបាលខេត្ដសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានបង្ហាញការប្ដេជ្ញាចិត្ដអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមក្មេងទំនើងដែលធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្ដិសុខសង្គមជាតិ និងសុខសុវត្ថិភាពដល់ភ្ញៀវទេសចរនៅក្នុងខេត្តទេសចរណ៍មួយនេះ តាមយុទ្ធសាស្ដ្របារចកចេញពីទឹកឱ្យអស់ និងពន្លត់រងើកភ្លើងឱ្យអស់មិនបាច់អង្គុយបក់ផ្សែង។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្ដសៀមរាប មានក្មេងទំនើងបង្កបញ្ហាដល់តំបន់ទេសចរណ៍ ក៏ដូចជាធ្វើសកម្មដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ។ ចាប់ពីពេលនេះតទៅ ស្នងការនគរបាលខេត្ដសៀមរាប នឹងអនុវត្ដតាមបញ្ជារាជរដ្ឋាភិបាល នឹងមិនឱ្យមានក្មេងទំនើងធ្វើសកម្មភាពបានទៀតឡើយ បើទោះបីពួកគេបង្កបញ្ហាដល់សង្គមនៅកន្លែងណាក៏ដោយ។ ជាមួយនោះអធិការរដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ត្រូវអនុវត្ដន៍លុបបំបាត់ក្មេងទំនើបឱ្យបានគ្រប់រូបភាព និងធ្វើឡើង២៤ លើ២៤ម៉ោង។

លោកឧត្ដមសេនីយ៍ទោ ក៏បានឲ្យដឹងដែរថា ក្នុងខែឧសភានេះ សមត្ថកិច្ចយើងបានបង្ក្រាបសកម្មភាពក្មេងទំនើងចំនួន៦នាក់ បញ្ជូនទៅតុលាការអនុវត្ដតាមនិតិវិធី។ ក្នុងនោះលោកក៏បានអំពាវនាវដល់ស្ថាប័នតុលាការ ត្រូវអនុវត្តច្បាប់ចំពោះក្មេងទំនើងនេះឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដើម្បីពង្រឹងនូវគុណភាពនៃការអនុវត្តច្បាប់កម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយអាណាព្យាបាលគ្រប់រូបត្រូវចូលរួមអប់រំកូនចៅឱ្យបានល្អប្រសើរ ដើម្បីសុខសន្ដិភាពនៅក្នុងសង្គម៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ក្មេងទំនើង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សិក្ខាកាមជាង១៣០នាក់ បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គសិក្សាពីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

សិក្ខាកាមជាង១៣០នាក់ បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គសិក្សាពីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.