Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមជាង១៣០នាក់ បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គសិក្សាពីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ដោយ Pothe Thun
28/05/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាកាមជាង១៣០នាក់ បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គសិក្សាពីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
109
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ សិក្ខាកាមចំនួន១៣៧នាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តសៀមរាប បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាល បន្ទាប់ពីបានធ្វើការសិក្សារយៈពេល៤ខែកន្លងមក ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវ:
នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។

ឯកឧត្ដម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវ:នេះ រៀបចំឡើងស្របតាមការតម្រង់ទិសគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺសិស្សត្រូវរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។ ចំពោះការសិក្សាទៅលើជំនាញ C1 នេះ គឺពិតជាបានជួយចូលរួមចំណែកសំខាន់ណាស់ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រឱ្យពួកគាត់មានការងារធ្វើសម្រាប់ជួយជីវភាពគ្រួសារនៅពេលបញ្ចប់ការសិក្សា។

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា នេះជាផែនការបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និងរងហានីភ័យចំនួន ១.៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល។ ដូចនេះសូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានដល់ប្រជាពលរដ្ឋដែលមានជីវភាពគ្រួសារខ្វះខាត និងគ្រួសារងាយរងហានីភ័យ ហើយជំរុញឱ្យពួកគាត់ចូលរួមចុះឈ្មោះចូលរៀនវគ្កបណ្ដុះបណ្ដាលនូវជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនេះ ឱ្យបានច្រើន ស្របទៅតាមពាក្យស្លោកថា មនុស្សម្នាក់ត្រូវមានជំនាញមួយប្រចាំជីវិត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប បានឲ្យដឹងថា សិក្ខាកាមដែលបានធ្វើតេស្ដបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈមួយនេះ មានចំនួន១៣៧នាក់ លើ៥មុខជំនាញ រួមមាន៖ ការតណ្ដាញអគ្គិសនី សេវាកម្មបរិក្ខាម៉ាស៊ីនត្រជាក់ ជំនាញការរចនាក្វ្រាហ្វិកដោយកុំព្យូទ័រ ជំនាញសំអាងកាយ ជំនាញជំនួយការចុងភៅ ដោយពួកគាត់បានសិក្សារយៈពេល ៤ខែកន្លងមក ទាំងទ្រឹស្ដី ការអនុវត្ដ និងចុះកម្មសិក្សា។

សូមបញ្ជាក់ថា ផែនការបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និងរងហានីភ័យចំនួន ១.៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានទទួលចុះឈ្មោះយុវជនក្រីក្រ និងគ្រួសាររងហារនីភ័យ ជំហ៊ានទី១ បានជាង ៣៤០នាក់ និងការទទួលឱ្យចូលរៀនជំហ៊ានទី២ នឹងត្រូវចាប់ផ្ដើមចូលរៀននៅដើមខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យ ក៏បានទទួលប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែ រយៈពេលមួយ៤ខែផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ , បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងខាងមុខវត្តគោកដូងសំរោងក្លាង ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងខាងមុខវត្តគោកដូងសំរោងក្លាង ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.