Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងខាងមុខវត្តគោកដូងសំរោងក្លាង ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ដោយ Pothe Thun
30/05/2024
នៅក្នុង ព័ត៌មានជាតិ
ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងខាងមុខវត្តគោកដូងសំរោងក្លាង ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាចាប់ដំណើរការសាងសង់ស្ពានបេតុងឆ្លងស្ទឹងខាងមុខវត្តគោកដូងសំរោងក្លាង ព្រំប្រទល់នៃស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃស្រុកទាំង២ ឆ្លងកាត់ប្រចាំថ្ងៃ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ស្ពាននេះមានបណ្តោយ៤៥ម៉ែត្រ ទទឹង៦.៣០ម៉ែត្រ មានទីតាំងស្ថិតនៅទល់មុខវត្តគោកដូងសំរោងក្លាង ក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលការសាងសង់នេះផ្តួចផ្តើមឡើងដោយព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ ហើយគ្រោងនឹងចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារ។ ដើមឡើយការធ្វើដំណើរឆ្លងទៅមករបស់ប្រជាពលរដ្ឋក្រៅពីតាមបណ្តោយផ្លូវជាតិ គឺប្រើប្រាស់ស្ពានយោលចំនួន ១០កន្លែង។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋទាំងពីរស្រុកក្នុងការធ្វើការដំណើរប្រាស្រ័យទាក់ទងគ្នាទៅវិញទៅទៅមក ក៏ដូចជាការសំរួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗ ទើបព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបានឯកភាពគ្នាសាងសង់ស្ពាននេះឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សៀង ណាំ មានប្រសាសន៍ថា ស្ពានបេតុងថ្មីដែលចាប់ផ្ដើមសាងសង់នេះ នឹងក្លាយទៅជាសមិទ្ឋផលថ្មីមួយទៀត ដែលផុសចេញពីសន្តានចិត្តដ៍ប្រពៃថ្លៃថ្លាររបស់ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពុទ្ឋបរិស័ទនិងសប្បុរសជនជិតឆ្ងាយ ដែលបានលះបង់ធនធានដើម្បីកសាង ជាពិសេសបានការសហការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃវិស័យពុទ្ឋចក្រនៅកម្ពុជាមួយកម្រិតទៀត។ សមិទ្ធផលនេះ បញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃប្រទេសជាតិ មានភាពសុខសាន អភិវឌ្ឍរីកលូតលាស់លើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំពោរពេញទៅដោយសមត្ថភាព និងជាអ្នកបន្តវេនប្រកបដោយសក្តានុពល ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៍ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្រួមជាតិខ្មែរ។

ឯកឧត្តមមានប្រសាសន៍ទៀតថា ក្នុងតម្រាព្រះពុទ្ឋសាសនា ការចូលរួមធ្វើផ្លូវ ជីកស្រះ ជីកអណ្តូងទឹក សង់ស្ពានជាដើម គឺបានបុណ្យទាំងយប់ទាំងថ្ងៃ និយាយរួមការសង់ស្ពាន និងផ្លូវ គឺបានផលប្រយោជន៍ច្រើនណាស់ ចូលរួមកាត់បន្ថយការលំបាក ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល ឆាប់រហ័ស ដែលកត្តានេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះឯកឧត្តម ក៏បានប្រគេនថវិកាចំនួន ២ម៉ឺនដុល្លារសម្រាប់ជួយក្នុងការសង់ស្ពាននេះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពិធីបញ្ចុះបឋមសិលាវត្តគោកដូងសំរោងក្លាងស្ពានឆ្លងស្ទឹង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ៩៣អង្គ/នាក់ ទទួលបានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងរដ្ឋបាលពីអាជ្ញាធរខេត្តសៀមរាប

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ៩៣អង្គ/នាក់ ទទួលបានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងរដ្ឋបាលពីអាជ្ញាធរខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.