Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

ដោយ Pothe Thun
30/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រតិភូស្រុកសាវយ៉ាង (Shaoyang) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក កុង ហុងកូវ (Gong Hongguo) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មយនីស្តចិន និងជាប្រជាននាយកដ្ឋានការងាររណសិរ្សរួបរួមស្រុក Shaoyang និងសហការី។

លោក សំកុល សុចិត្រា បានលើកឡើងថា ខេត្តសៀមរាប ពឹងផ្អែកទៅលើវិស័យកសិកម្ម និងទេសចរណ៍ ដោយប្រជាពលរដ្ឋចំនួន៨០ភាគរយ ជាប្រជាកសិករ។ ខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និងរមណីយដ្ឋានធម្មជាតិ គឺមានប្រាង្គប្រាសាទ ដែលបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់មនុស្សជាតិទៀតផង។ ខេត្តសៀមរាប ជាខេត្តមួយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្តក្រុង នៃសាធារណរដ្ឋប្រជាមានិតចិនច្រើនជាងគេនៅកម្ពុជា។ ទោះបីខេត្តមានសម្ព័ន្ធមេត្រីភាពច្រើនក៏ពិតមែន តែតម្រូវការចាំបាច់របស់ខេត្ត នូវតែស្វែងរកនូវដៃគូចូលមកវិនិយោគក្នុងខេត្តជាបន្តលើវិស័យកសិកម្ម និងទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវ។ លោកសំណូមពរដល់ប្រតិភូជួយធ្វើការផ្សព្វផ្សាយ ពីសក្តានុពលរបស់ខេត្តសៀមរាប ជូនទៅប្រជាជនក្នុងស្រុកសាវយ៉ាង ក៏ដូចប្រជាជនចិនទាំងមូលចូលមកធ្វើទេសចរ និងវិនិយោគ ព្រមទាំងបើកការហោះហើរត្រង់ពីស្រុកសាវយ៉ាង មកកាន់ខេត្តសៀមរាបផងដែរ។

លោក កុង ហុងកូវ បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនាឱកាសនេះ គឺដើមី្បត្រួតពិនិត្យ ស្វែងយល់ និងរកឱកាសស្រុកសាវយ៉ាង បានចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាតមួយផ្លូវមួយឲ្យកាន់តែសកម្ម ក្នុងការផ្សាភ្ជាប់ចំណងមិត្តភាពនៃប្រទេសទាំងពីរ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា សំខាន់គឺខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា។ លោកថាស្រុកសាវយ៉ាង ជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ និងកសិកម្ម ដូចនឹងខេត្តសៀមរាបដែរ ដោយមានភ្នំមួយត្រូវបានចុះបញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដូចប្រាសាទអង្គរវត្តដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក កុង ហុងកូវ ក៏បានឲ្យដឹងថា អ្នកវិនិយោគចិនមកពីស្រុក Shaoyang បានមកធ្វើវិនិយោគនៅកម្ពុជា និងខេត្តសៀមរាប រួមទាំងពាណិជ្ជករផងដែរ ។ ម៉្យាងទៀតស្រុកសាវយ៉ាង ដែលសម្បូរទៅដោយអ្នកដឹកនាំជាន់ខ្ពសនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយនោះរាល់សំណើររបស់រដ្ឋបាលខេត្តសៀមរាបលើកឡើង លោកនឹងដាក់ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តសៀមរាប ជូនដល់ប្រជាជនចិន សំខាន់វិស័យកសិកម្ម និង ទេសចរណ៍។

លោក សំកុល សុចិត្រា បានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមហាមិត្តដែកថែបរបស់កម្ពុជា ដែលមានប្រវត្តិសាស្ត្រជាយូរលង់មកហើយ នាសម័យអង្គរ តាមរយៈការទូត ជីតាខ្វាន់។ លោកមានសង្ឃឹមជឿជាក់ថា ទៅអនាគតយើងមានធនធានមនុស្ស រួមទាំងវប្បធម៌ ក្នុងការរួមគ្នាថែរក្សា ព្រមទាំងធ្វើកិច្ចសហការជាមួយគ្នារវាងខេត្ត និងស្រុកសាវយ៉ាង ទាំងពីរផងដែរ។ ម៉្យាងទៀតរាល់ចំណុចសំខាន់ៗដែលគណៈប្រតិភូផ្តល់ជូន ដែលជាប្រទីបឆ្លុះបញ្ចាំង ធ្វើឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំតទៅអនាគត៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Shaoyanខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ៩៣អង្គ/នាក់ ទទួលបានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងរដ្ឋបាលពីអាជ្ញាធរខេត្តសៀមរាប

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ៩៣អង្គ/នាក់ ទទួលបានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងរដ្ឋបាលពីអាជ្ញាធរខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងក្មេងស្រីដឹកនាំសកម្មភាព នឹងជួយជំរុញឲ្យក្មេងស្រីនិងស្រ្តីវ័យក្មេងកាន់តែមានភាពក្លាហាន មានសមត្ថភាពប្រែក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត

គម្រោងក្មេងស្រីដឹកនាំសកម្មភាព នឹងជួយជំរុញឲ្យក្មេងស្រីនិងស្រ្តីវ័យក្មេងកាន់តែមានភាពក្លាហាន មានសមត្ថភាពប្រែក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.