Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងក្មេងស្រីដឹកនាំសកម្មភាព នឹងជួយជំរុញឲ្យក្មេងស្រីនិងស្រ្តីវ័យក្មេងកាន់តែមានភាពក្លាហាន មានសមត្ថភាពប្រែក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត

ដោយ Pothe Thun
03/06/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងក្មេងស្រីដឹកនាំសកម្មភាព នឹងជួយជំរុញឲ្យក្មេងស្រីនិងស្រ្តីវ័យក្មេងកាន់តែមានភាពក្លាហាន មានសមត្ថភាពប្រែក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមយុវជនខ្មែរ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការគម្រោងក្មេងស្រីដឹកនាំសកម្មភាព! ការពង្រីកភាពអង់អាចរបស់ក្មេងស្រី និងស្រ្តីវ័យក្មេងក្នុងការទទួលបានការអប់រំរៀនសូត្របង្កើតគំនិតផ្តួចផ្តើមថ្មីៗដើម្បីសម្រេចបានសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ក្រោមវត្តមានលោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវសិន ណម ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអង្គការដៃគូរ និងអ្នកពាកព័ន្ធជាច្រើនរូប។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កញ្ញាប្រាក់ មុន្នីរ័ត្ន ប្រធានសមាគមយុវជនខ្មែរ បានឱ្យដឹងថា គម្រោងក្មេងស្រីដឹកនាំសកម្មភាពមានបំណងធ្វើការណែនាំគម្រោងទៅកាន់អ្នកពាក់ព័ន្ធ និងអង្គការដៃគូរ ក្នុងការរួមគ្នាជំរុញកុមារី និងស្ដ្រីវ័យក្មេង ចូលរួមពង្រឹងការគៀងគរសកម្មភាព ក្នុងការកសាងសមភាពយេនឌ័រ និងសំឡេងរបស់ពួកគេត្រូវបានផ្តល់តម្លៃ ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត។ តាមរយៈគម្រោងនេះដែរ បានជួយឱ្យក្មេងស្រីមានភាពក្លាហាន និងស្គាល់ពីតម្លៃខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។ ពិតណាស់គម្រោងក្មេងស្រីដឹកនាំសកម្មភាព វាជាការជួយជំរុញឲ្យក្មេងស្រីមានភាពក្លាហាន ប៉ុន្តែសំណូមពរដល់គ្រួសារក្មេងស្រី និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយនៅបញ្ហាប្រឈមនាៗ ដែលនៅមានក្នុងសហគមន៍ និងជួយផ្ដល់ឱកាសក្នុងការរៀនសូត្រ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍសង្គមជាតិទាំងមូល។

លោក យី គីមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តជាតិកម្ពុជា បានបញ្ជាក់ថា អង្គការភ្លែនបានលេចវត្តមានក្នុងខេត្តសៀមរាប រយៈពេល២២ឆ្នាំហើយចាប់តាំងពីឆ្នាំ២០០២ មកទល់ពេលនេះ។ ហើយចំពោះការអនុវត្តន៍គម្រោងនាពេលនេះដែរ គឺផ្ដោតទោលើស្រុកចំនួន៤ គឺស្រុកអង្គរជុំ អង្គរធំ ស្រីស្នំ និងបន្ទាយស្រី ដើម្បីចូលរួមក្នុងពង្រឹងសមត្ថភាពរបស់ក្មេងស្រី ឱ្យមានចំណេះដឹង ជំនាញ មានភាពជឿជាក់លើខ្លួនឯងក្នុងការធ្វើអ្វីមួយ និងការបង្កើននូវការយល់ដឹងដល់ឳពុកម្តាយ និងអ្នកពាក់ព័ន្ឋ ផ្តល់តម្លៃទៅលើក្មេងស្រី ស្ត្រី និងការគាំទ្រដល់ពួកគាត់ ដើម្បីឱ្យពួកគាត់អាចដឹកនាំធ្វើសកម្មភាពរួមនៅក្នុងសង្គម។ ជាមួយនេះលោកក៏សូមអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានដែលអនុវត្តការងារនេះ បន្តការគាំទ្រធ្វើយ៉ាងណាឲ្យកិច្ចការនេះសម្រេចជោគជ័យ ស្របទៅនឹងការរំពឹងទុក ព្រោះការដឹកនាំទាំងអស់គឺស្ត្រី និងបុរសមានភាពស្មើគ្នា និងមានតម្រូវការដូចគ្នា។

ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានបង្ហាញការគាំទ្រចំពោះការដាក់ឲ្យដំណើរការគម្រោងនេះ ខណៈបច្ចុប្បន្នថា ស្រ្តីក្នុងជួររាជរដ្ឋាភិបាល និងជាថ្នាក់ដឹកនាំនៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការជំរុញបន្ថែមទៀតចំពោះការលើកតម្កើនស្ត្រីឲ្យក្លាយជាថ្នាក់ដឹកនាំគ្រប់គម្រិត ព្រោះបច្ចុប្បន្នស្ត្រីមានសិទ្ធ មានសមត្ថភាពមិនខុសពីបុរសឡើយ ហើយសូមបញ្ឈប់ផ្នត់គំនិតយេនឌ័រ ដែលគិតថាមនុស្សស្រីមិនអាចដឹកនាំបាន។ ទន្ទឹមនេះ លោកស្រីសូមកោតសរសើរចំពោះ សមាគមយុវជនខ្មែរ (KYA) ក្រោមជំនួយគាំទ្រពីទីអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំនូវសិក្ខាសាលាសម្ពោធដាក់ឱ្យដំណើរការគម្រោងដ៏មានសារៈសំខាន់នេះឡើង។

ក្នុងឱកាសនោះដែរ លោកជំទាវ ចាន់ សុធាវី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់យ៉ាងច្បាស់អំពីការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនៅគ្រប់វិស័យទាំងអស់។ តាមរយៈការពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ និងបវិយាបន្ន ក្នុងនោះស្ត្រី គឺឆ្នឹងខ្នងសេដ្ឋកិច្ច និងជាតួអង្គរដែលមិនអាចខ្វះបាននៅក្នុងគម្រោងគ្រប់វិស័យទាំងអស់។ជាមួយនោះរាជរដ្ឋាភិបាល បានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំជាសារធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍អំពីផលលាបយេនឌ័របង្ករលក្ខណៈអំណោយផលដល់ពួកគេក្នុងការប្រើប្រាស់សិទ្ឋនៅក្នុងការសម្រេចចិត្តទទួលបានឳកាសនៅការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សា និងលើកកម្ពស់ភាពអង់អាចក្លាហានរបស់ក្មេងស្រី និងស្រ្តីវ័យជំទង់ ស្រ្តីវ័យក្មេង។

លោកជំទាវបន្តថា ក្នុងយុទ្ឋសាស្ត្រនារីរតនៈទី៦ សម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៤-២០២៨ របស់ក្រសួងកិច្ចការនារី បានផ្តោតសំខាន់លើភាពជាអ្នកដឹកនាំរបស់ស្ត្រីទៅលើវិស័យសាធារណៈ និងនយោបាយ តាមរយៈការបង្កើតឱ្យមានយន្តការថ្នាក់ដឹកនាំជាស្ត្រីពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដើម្បីបង្កើនសមត្ថភាព និងលើកទឹកចិត្តជាបន្តបន្ទាប់ដល់ស្រ្តី។ នេះជាការបង្ហាញឱ្យឃើញនូវការចូលរួមពង្រឹងសិទ្ឋមនុស្សនៅកម្ពុជា និងការជំរុញមិនឱ្យមានការរើសអើង មិនទុកនរណាម្នាក់ចោល ជាពិសេសការពង្រឹងនៅសក្តានុពលរបស់ក្មេងស្រី និងស្ត្រីវ័យក្មេង ឱ្យក្លាយទៅជាធនធានដ៏សំខាន់ និងត្រូវបានទទួលស្គាល់គោរព និងឱ្យតម្លៃសាកសមនឹងអ្វីដែលពួកគាត់អាចទទួលបាន៕

 

អត្ថបទ៖ កញ្ញា ប្រន ស្រីនិត
រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: គម្រោងក្មេងស្រីដឹកនាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅក្រុងសៀមរាប

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅក្រុងសៀមរាប

កាកបាទក្រហមកម្ពុជា នាំយកថវិកា៥ម៉ឺនដុល្លាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលត្រៀមសម្រាល២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧

កាកបាទក្រហមកម្ពុជា នាំយកថវិកា៥ម៉ឺនដុល្លាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលត្រៀមសម្រាល២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧

សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.