Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

ដោយ Pothe Thun
04/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាយ និងនាយរងនគរបាលចំនួន១៩០នាក់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី១ បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល៤ខែ លើចំណេះដឹងជំនាញវិជ្ជាជីវៈនគរបាលចំនួន២១មុខវិជ្ជា រួមមានយុទ្ឋវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង ពង្រឹងកាយសម្បទា ចុះកម្មសិក្សាក្នុងថ្នាក់-ក្រៅថ្នាក់ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ សាយ រិទ្ឋីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានឲ្យដឹងថា បង្កើតឡើងនៅឆ្នាំ២០១០ និងចាប់ផ្តើមបណ្តុះបណ្តាលនៅឆ្នាំ២០១៤ រហូតមកដល់ពេលនេះសាលានគរបាលជាតិភូមិភាគ៤ បានបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលចំនួន ៣.៦៦៣នាក់ នារី៥៤៤នាក់។ចំពោះបណ្តុះបណ្តាលលើកទី១៨ ជំនាន់ទី១នេះ គឺតម្រូវឱ្យសិស្សនគរបាលសិក្សាលើ ២១មុខវិជ្ជា ហើយដើម្បីលើកកម្ពស់គុណភាព សមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈ និងកំណត់លទ្ឋផលជាប់ ឬធ្លាក់ សាលាបានវាយតម្លៃការសិក្សាស្របតាមនិយាមបច្ចេកទេស និងផ្តល់ពិន្ទុ ៣វិធី គឺតាមរយៈពិន្ទុវិន័យ សីលធម៌ និងវត្តមាន ជាលទ្ធផលសិស្សយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ គោរពវិន័យទទួលបានលទ្ឋផល៩៨.៩៦%។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងការកោតសរសើរ ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់សាលានគរបាលជាតិភូមិភាគ៤ ដែលនេះជាការឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគសម័យនៃសន្តិភាព ខណៈដែលប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិឱ្យកាន់តែប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនៈវិស័យជឿនលឿន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម ប្រាក់ ណារ៉ុង មានប្រសាសន៍ថា ការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ពីព្រោះការបណ្តុះបណ្តាលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណេករក្សាឱ្យបានរឹងមាំនួនខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឺះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អក្នុងការបំរើប្រជាពលរដ្ឋ។ ចំពោះការបិទវគ្គបណ្តុះបណ្តាលនាពេលនេះដែរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីលទ្ឋផលការងារថ្មីៗបន្ថែមទៀតដែលកើតចេញពីការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យស្របតាមការណែនាំដែលបានកំណត់ និងគោលការណ៍ណែនាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់ ត្រូវបន្តខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យបន្ថែមទៀត ហើយយកចំណេះ និងជំនាញទាំងនេះទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលានគរបាលជាតិភូមិភាគ៤សិស្សនគរបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាស៊ានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់

អាស៊ានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងគម្រោងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអុីនធើណេតក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងគម្រោងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអុីនធើណេតក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.