Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងគម្រោងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអុីនធើណេតក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

ដោយ Pothe Thun
06/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
177
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋក្នុងភូមិចំនួន៤ គឺភូមិស្លក្រាម ភូមិបឹងដូនប៉ា ភូមិដកព និងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សរុប១១គ្រួសារមានទីលំនៅតាមបណ្ដោយផ្លូវក្រោយវត្តពោធិលង្កា ត្រូវបានជ្រើសរើសចាប់ផ្ដើមដំណើរការនូវការអនុវត្តគម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអុីនធើណេត ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ដោយប្រើកម្មវិធីទូរស័ព្ទមានឈ្មោះថា សៀមរាបស្អាត និងឆ្លាត Smart Clean Siem Reap ដែលនេះជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។

ក្នុងប្រកាសដាក់ដំណើរគម្រោងសាកល្បងនេះ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត អង្គការ GIZ និងក្រុមហ៊ុនហ្កាអុីយ៉ា ដោយមានការគាំទ្រពី JICA បានជ្រើសរើសយកផ្លូវក្រោយវត្តពោធិលង្កា សម្រាប់អនុវត្តគម្រោងសាកល្បងនេះ ដោយសារផ្លូវមួយខ្សែនេះមានប្រជាជនរស់នៅចម្រុះ កន្លែងចង្អែត មនុស្សច្រើន ជាពិសេសកន្លែងទុកដាក់សំរាមមិនទាន់មានរបៀបរៀបរយនៅឡើយ។ ជាមួយនោះអាធរខេត្ត នឹងរៀបចំផ្លូវមួយខ្សែនេះឲ្យមានរបៀបរៀបរយតាមរយៈការដាំដើមឈើឲ្យមានភាពបៃតង រៀបចំការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងការដឹកជញ្ជូនតាមពេលវេលាច្បាស់លាស់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក យុន លីនណេ បញ្ជាក់ថា ខេត្តសៀមរាប មានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ហេីយក្នុងនោះគម្រោងក៏មានគំនិតផ្ដួចផ្ដើមទីក្រុងឆ្លាត ដែលមានទីភ្នាក់ងារ JICA បានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា “គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប” ដែលបាននឹងកំពុងអនុវត្តតាំងពីឆ្នាំ២០២២រហូតមក ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងកាកសំណល់គឺ “គម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ” នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានភ្ជាប់បច្ចេកវិទ្យាអុីនធើណេតនៃវត្ថុ (Internet of Thing ឬ IoT) ផងដែរ។

លោក Koki Takano អ្នកជំនាញគ្រប់គ្រងកាកសំណល់ ក្នុងគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប បានឲ្យដឹងថាក្នុងឆ្នាំ២០២៣ គម្រោងទីក្រុងឆ្លាតបានធ្វើការសិក្សាបឋមដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅនេះដែរ។ ការសិក្សាបឋមនេះមានបំណងពិនិត្យល្បឿនប្រមូល និងសកម្មភាពប្រមូល ដើម្បីឲ្យយើងដឹងពីកង្វះខាតក្នុងប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះពត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ ដើម្បីដោះស្រាយបញ្ហានេះ គម្រោងសាកល្បងនេះបានប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា និងប្រើអ៊ែប សៀមរាបស្អាត និងឆ្លាតរួមបញ្ចូលផង។ ធ្វើបែបនេះពលរដ្ឋទទួលដំណឹងអំពីកាលវិភាគប្រមូលរាល់សប្ដាហ៍ ដើម្បីរៀបចំសំរាមទាន់ពេលវេលា ក្រុមហ៊ុនប្រមូលសំរាមក៏ងាយគ្រប់គ្រងស្ថានភាពប្រមូលសំរាមផងដែរ គឺអាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ធ្វើឲ្យមានប្រសិទ្ធភាពជាងមុន។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ខៀវ សត ចៅសង្កាត់ស្លក្រាម បានជំរុញដល់ពលរដ្ឋដែលទទួលធុងសំរាមទាំង១១គោលដៅ ដែលធុងទាំងនោះមានដាក់កូដ QR ត្រូវខ្ចប់សំរាមក្នុងថង់រួចដាក់ ក្នុងធុងដែលបានផ្ដល់ឲ្យ ពិនិត្យកាលវិភាគប្រមូលតាមទូរស័ព្ទ ដាក់សំរាមមុខផ្ទះឲ្យចំថ្ងៃប្រមូល នៅថ្ងៃចន្ទ និងព្រហស្បតិ៍ នៅម៉ោង៧ព្រឹក ទុកដាក់ធុងឲ្យមាន សណ្តាប់ធ្នាប់ និងមានអនាម័យសម្រាប់ការប្រមូល៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Smart Clean Siem Reapគម្រោងគ្រប់គ្រងកាកសំណល់សង្កាត់ស្លក្រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា បានចាប់ផ្តើមហើយដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា បានចាប់ផ្តើមហើយដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.