Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា បានចាប់ផ្តើមហើយដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

ដោយ Pothe Thun
06/06/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា បានចាប់ផ្តើមហើយដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា ដោយនឹងជិះចេញពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានចាប់ផ្ដើមចេញដំណើរហើយនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ទីវ តារារិទ្ធិ ដែលជាអ្នកដឹកនាំកម្មវិធីនេះ បានឲ្យដឹងថា ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោកបានរៀនសូត្រ និងឃើញតថភាពសង្គមជាច្រើននៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាតក្នុងជីវភាពរស់នៅ តំបន់ខ្លះខ្វះគ្រូពេទ្យ និងថ្នាំសង្កូវជាដើម។ ការណ៍នេះហើយដែលជំរុញទឹកចិត្តរបស់លោកក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់បង្កើតកម្មវិធីមួយដែលអាចជួយដល់សង្គមបាន ដោយនៅឆ្នាំទៅលោកបានសម្រេចក្ដីស្រមៃលើកទី១របស់លោក ដោយបានបង្កើតកម្មវិធីជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានចំនួន៩ប្រទេស ដោយបានរៃអង្គាសថវិកាប្រមាណ៦ម៉ឺនដុល្លារអាមេរិកជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយលោកត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ៩ពាន់គីឡូម៉ែត្រ និងប្រើរយៈពេល៣ខែ។ ចំណែកលើកទី២ទៅកាន់តំបន់អឺរ៉ុបនេះវិញ ជាការធ្វើដំណើរវែងឆ្ងាយ និងប្រើរយៈពេលពេញមួយឆ្នាំ ដោយឆ្លងកាត់ប្រទេសចំនួន២៥ លើចម្ងាយផ្លូវលើសពី២ម៉ឺនគីឡូម៉ែត្រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ទីវ តារារិទ្ធី បានលើកឡើងថា ខ្ញុំគ្រាន់តែជាយុវជនខ្មែរម្នាក់ដែលស្រឡាញ់ការធ្វើដំណើរ មានក្ដីស្រម៉ៃ ហើយតំណាងឱ្យយុវជនខ្មែរ បានដាក់ទង់ជាតិកម្ពុជាធ្វើដំណើរទៅកន្លែងជាច្រើន ហើយកន្លងទៅមានការគាំទ្រពីសំណាក់ប្រជាជាតិអាស៊ានយើង ហើយឆ្នាំនេះខ្ញុំនៅតែមានមោទនភាពដែលតំណាងឱ្យយុវជនខ្មែរ នាំទង់ជាតិខ្មែរ ឆ្លងកាត់ប្រទេសជាច្រើន ហើយបង្ហាញឱ្យគេឃើញពីភាពខ្លាំងរបស់យើង ឱ្យគេឃើញពីភាពអស្ចារ្យថាយុវជនយើងគឺមានភាពខ្លាំង ហើយយកចិត្តទុកដាក់លើសង្គមទៀត។ ក្រៅពីនេះលោកក៏រំពឹងថា លោកនឹងអាចធ្វើជាគម្រូភាពដល់យុវជនផ្សេងទៀតក្នុងការបង្កើតកម្មវិធីសប្បុរសធម៌ផ្សេងៗដើម្បីជួយសង្គម ជាពីសេសូមឲ្យយុវជនជឿលើឆន្ទះរបស់ខ្លួនឯង ក្នុងការធ្វើអ្វីដើម្បីបុព្វហេតុសង្គមជាតិ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះលោក ទីវ តារារិទ្ធី ដែលបានចំណាយថវិកា កម្លាំងកាយចិត្ត ជាពិសេសពេលវេលាសម្រាប់ខ្លួនឯង ដើម្បីកុមារកម្ពុជាដែលកំពុងសម្រាក់ពយាបាលនៅមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ ពិតណាស់ពួកគាត់ពិតជាត្រូវការនូវការជួយរបស់សប្បុរសជនគ្រប់គ្នា ពួកគាត់គ្រប់គ្នាពឹងលើសប្បុរសជន។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានបង្ហាញក្ដីរីករាយចំពោះលោក ទីវ តារារិទ្ធិ ដែលបានធ្វើសម្រាប់សង្គមជាតិ ក៏ដូចជាបានរួមចំណែករកមូលនិធិជួយព្យាបាលកុមារខ្វះខាតនៅប្រទេសកម្ពុជា។ គម្រូវីរៈភាពរបស់លោក ទីវ តារារិទ្ធិ ក៏កំពុងផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពរបស់ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ តាមរយៈការជិះកង់កាត់តាមប្រទេសជាច្រើន។ សម្រាប់លើកទី២ ដែលជាបេសកម្មវែងឆ្ងាយ និងការលះបង់ខ្លាំង និងរំពឹងថា លោកនឹងរៃអង្គាសបានថវិកាច្រើន ដើម្បីជួយកុមារកម្ពុជា។ នេះជាការលះបង់ដ៏អស្ចារ្យមែនទែនសម្រាប់យុជន ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរលោក តារារិទ្ធិ ប្រកបដោយជោគជ័យ ហើយសុខភាពល្អ ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព ទាំងកំឡុងពេលបេសកកម្ម និងត្រឡប់មកវិញ៕

អត្ថបទ និងរូបភាព៖ ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា​មន្ទីរពេទ្យ​កុមារ​អង្គរមន្ទីរពេទ្យជ័យវរ្ម័នទី៧លោក ទីវ តារារិទ្ធិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

កម្ពុជាដឹកនាំប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន២ ដើម្បីដាក់ជូនរដ្ឋមន្រ្តីអាស៊ានក្នុងកិច្ចប្រជុំនាពេលខាងមុខ

កម្ពុជាដឹកនាំប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន២ ដើម្បីដាក់ជូនរដ្ឋមន្រ្តីអាស៊ានក្នុងកិច្ចប្រជុំនាពេលខាងមុខ

ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ

ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.