Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ

ដោយ Pothe Thun
06/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃក្រសួងសង្គមកិច្ច បានបើកកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨ នៅខេត្តសៀមរាប។

ឯកឧត្តម គឹម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់សិទ្ធិកុមារ ដោយបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាដល់ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់ សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។ ជាមួយនោះយើងក៏មើលឃើញនូវផលប៉ះពាល់ និងបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម គឹម សុវណ្ណឌី បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសហការជាមួយអង្គការដៃគូ ធ្វើការវិភាគស្ថានភាពដំបូង ដើម្បីប៉ាន់ប្រមាណអំពីផលប៉ះពាល់លើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងប្រទេសកម្ពុជា។ ការវិភាគស្ថានភាពដំបូង បានប៉ាន់ប្រមាណឃើញថា ការប្រើប្រាស់ ឬការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត កំពុងតែពង្រីកខ្លួន យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលប្រមាណឆ្នាំចុងក្រោយនេះ ហើយបញ្ហានេះ ត្រូវបានព្យាករណ៍ថា និងបន្តមានទៅពេលអនាគតនៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមក៏បានណែនាំ និងស្នើដល់អង្គប្រជុំទាំងអស់ ចូលរួមជាមតិយោបល់តាមផ្នែកពាក់ព័ន្ធ និងជំនាញរៀងៗខ្លួន ដើម្បីជាធាតុចូលលើផែនការក្រោមទស្សនទាននៃឧត្តមភាព និងឧត្តមប្រយោជន៍របស់កុមារ គឺត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារដោយក្នុងនោះមានដូចជា៖ គោលដៅបញ្ចប់ការរំលោភបំពាន អំពើកេងប្រវ័ញ្ច ការជួញដូរ និងអំពើហិង្សាគ្រប់ទម្រង់ ព្រមទាំងការធ្វើទារុញកម្មកុមារ លុបបំបាត់គ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សាលើស្ត្រី និងកុមារគ្រប់រូបនៅកន្លែងសាធារណៈ និងកន្លែងឯកជន រាប់បញ្ចូលទាំងការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងការកេងប្រវ័ញ្ចក្នុងទម្រង់ដទៃទៀត។ កាត់បន្ថយគ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សា និងអត្រាមរណៈដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់នៅគ្រប់កន្លែងទាំងអស់ផងដែរ៕

អត្ថបទ និងរូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញក្រសួង​សង្គមកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកបន្ទាយស្រី ១០គ្រួសារ បានទទួលអំណោយពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកបន្ទាយស្រី ១០គ្រួសារ បានទទួលអំណោយពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.