Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប

ដោយ Pothe Thun
07/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត បើកកិច្ចប្រជុំមួយដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយលោក អុឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ផ្ទៃដីខេត្តសៀមរាប គិតមកដល់បច្ចុប្បន្ននេះមានព្រៃឈើគ្របដណ្តប់ស្ទើតែ៥០ភាគរយ ដោយសារតែគម្របព្រៃឈើនេះហើយទើបធ្វើឱ្យមានបញ្ហាទំនាស់ជាច្រើន។ ខណៈថ្មីៗនេះមានផ្ទៃដី១.៧០០ហិកតា មានការទន្ទ្រានកាន់កាប់ក្នុងក្នុងស្រុកចំនួន៣ ច្រើនជាងគេ គឺស្រុកជីក្រែង ស្រុកពួក និងក្រឡាញ់ ហើយដើម្បីកាត់បន្ថយនៅបញ្ហាទាំងអស់នេះត្រូវតែមានកម្លាំងនៅប្រចាំការតាមតំបន់ និងវិធានការឱ្យតឹងរឹងទើបមានប្រសិទ្ឋភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឃឺន សុគុណវិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានឲ្យដឹងថា តំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន៨តំបន់ មានផ្ទៃដីសរុប២៨២.៦៦៤,៦៣ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២៣កន្លងទៅ មន្ទីរបានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការទប់ស្កាត់ និងបង្ក្រាប់ការកាប់គាស់ រុករាន ដុត ឈូសឆាយព្រៃយកធ្វើជាកម្មសិទ្ឋលើផ្ទៃដីប្រមាណ ៨៩៦,០៦ហិកតា និងបានសម្របសម្រួលជាមួយរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ និងសហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងដីក្នុង និងក្រៅតំបន់ការពារធម្មជាតិដែលត្រូវរៀបចំស្តាព្រៃឡើងវិញប្រមាណ៣៣៦,៧៧ហិកតា។

លោក អុឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធម្មជាតិប្រកបដោយប្រសិទ្ឋភាពក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់រានទន្ទា្រនដីព្រៃយកធ្វើជាកម្មសិទ្ធខុសច្បាប់ក្នុងតំបន់អភិរក្សតំបន់ការពារ និងដែនជម្រកសត្វព្រៃ។ ក្នុងកិច្ចការងារនេះ រដ្ឋបាលខេត្តសៀមរាប សូមណែនាំដល់ស្ថាប័នពាក់ព័ន្ធ ត្រូវដាក់ចេញនូវផែនការ វិធានការទប់ស្កាត់ និងបង្រ្គាបរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ការពារ និងអភិរក្សស្ថិតក្នុងភូមិសាស្រ្តរបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយសរុប។ ក្នុងនោះត្រូវអាជ្ញាធរមូលដ្ឋានត្រូវទទួលបន្ទុក និងអនុវត្តន៍ភារកិច្ចរៀងៗខ្លួនក្រោមការពិនិត្យ និងតាមដានជាប្រចាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តក្រុង ស្រុកខណ្ឌ។

 

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានដែលជាអ្នកនៅផ្ទាល់នឹងមូលដ្ឋាន ត្រូវចូលរួមឱ្យបានសកម្មក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពនៃកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងត្រូវរាយការណ៍ជាបន្ទាន់ជូនគណៈបញ្ចាការឯកភាពរដ្ឋបាលក្រុងស្រុកខណ្ឌ នៅពេលកើតមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ និងអភិរក្សក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហើយចំពោះរដ្ឋបាលក្រុងស្រុក មិនត្រូវចុះហត្ថលេខាទទួលស្គាល់សិទ្ឋកាន់កាប់ដីធ្លីដែលពុំមានឯកសារ និងអំណះអំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ជាពិសេសការបញ្ជាក់លើឯកសារសុំសិទ្ឋកាន់កាប់ និងឯកសារទិញលក់ដីដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ ដោយត្រូវមានមោឃភាព ឬបដិសេធនូវរាល់ឯកសារទិញលក់ និងឯកសារផ្ទេរសិទ្ឋកាន់កាប់ដីធ្លីដែលស្ថិតនៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ហើយត្រូវដកហូតដីធ្លីទាំងនោះរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងចាត់វិធានការយ៉ាងមឺុងមាត់ចំពោះមន្ត្រីមានសមត្ថកិច្ចណាដែលបញ្ជាក់ ឬចុះហត្ថលេខាលើឯកសារលិខិតស្នាមមិនស្របច្បាប់នានា តាមច្បាប់ជាធរមាន៕

អត្ថបទ៖ កញ្ញា ប្រន ស្រីនីត
រូបភាព៖ ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខេត្តសៀមរាបធនធានធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកបន្ទាយស្រី ១០គ្រួសារ បានទទួលអំណោយពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកបន្ទាយស្រី ១០គ្រួសារ បានទទួលអំណោយពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប

គណៈកម្មការអន្ដរក្រសួងដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែងជាង១២គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ក្រោយចុះពិនិត្យរួចរាល់

គណៈកម្មការអន្ដរក្រសួងដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែងជាង១២គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ក្រោយចុះពិនិត្យរួចរាល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.