Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

ដោយ Pothe Thun
06/06/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ
416
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានរៀបចំកម្មវិធីវនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដើម្បីជំរុញប្រជាពលរដ្ឋខ្មែរឲ្យស្រលាញ់ព្រៃឈើ និងធម្មជាតិ ដែលជាប្រភពដ៏សំខាន់នៃសុខភាព និងផ្លូវចិត្ត និងចូលរួមលើកកម្ពស់ការយល់ដឹងពីវប្បធម៏ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងជំរុញ ភ្ងៀវទេសចរជាតិមកកម្សាន្តនៅទឹកដីខេត្តសៀមរាបឲ្យបានកាន់តែច្រើន កម្មវិធីនេះចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក ពិន ពណ្ណរាយ អ្នកគ្រប់គ្រងកម្មវិធីវនយាត្រា បានឲ្យដឹងថា កម្មវិធីដើរព្រៃលើកទី៧នេះ មានអ្នកចូលរួមចំនួន១១០នាក់ ក្នុងនោះបរទេស៤០នាក់ ដោយមានអ្នកជំនាញផ្នែកយោគៈ សមាធិ ព្រមទាំងអ្នកជំនាញ ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ណែនាំ និងពន្យល់ប្រាប់អំពីវិធីធ្វើចិត្តឱ្យស្ងប់តាមរយៈការសមាធិរយៈពេលខ្លី ស្តាប់ប្រវត្តិរឿងរ៉ាវរបស់ប្រាសាទ និងភូមិសាស្ត្រខ្លះៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា កម្មវិធីថ្ងៃនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងធម្មជាតិឡើងវិញ តាមរយៈការយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ និងជីវិត អនុវត្តយោគៈ និងបដិបត្តិសមាធិ ដើម្បីបង្កើនថាមពលផ្លូវកាយ និងផ្លូវចិត្តក្នុងព្រៃនៃទីក្រុងអង្គរបុរាណ កម្ចាត់ភាពតប់ប្រមល់ ជំងឺស្ត្រេស ជំងឺបាក់ទឹកចិត្តនិងថប់បារម្ភ តាមរយៈការផ្សារភ្ជាប់ជាមួយធម្មជាតិ លើកកម្ពស់ និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការដើរព្រៃ ព្រមទាំងសិក្សាឈ្វេងយល់វប្បធម៌ប្រវត្តិសាស្ត្រ អង្គរនៃចក្រភពខ្មែរដ៏រុងរឿងនាអតីតកាល។ លោកក៏សង្ឃឹមថា នៅឆ្នាំក្រោយៗទៀត នឹងមានអ្នកចូលរួមកាន់តែច្រើន ពីព្រោះកម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដោយចំណាយពេលវេលាខ្លីតែបងប្អូននឹងទទួលបានផលប្រយោជន៍ច្រើនពីវា៕

អត្ថបទ និងរូបភាព៖ ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: JCI SRវនយាត្រាលើកទី៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាដឹកនាំប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន២ ដើម្បីដាក់ជូនរដ្ឋមន្រ្តីអាស៊ានក្នុងកិច្ចប្រជុំនាពេលខាងមុខ

កម្ពុជាដឹកនាំប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន២ ដើម្បីដាក់ជូនរដ្ឋមន្រ្តីអាស៊ានក្នុងកិច្ចប្រជុំនាពេលខាងមុខ

ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ

ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.