Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កាកបាទក្រហមកម្ពុជា នាំយកថវិកា៥ម៉ឺនដុល្លាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលត្រៀមសម្រាល២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧

ដោយ Pothe Thun
04/06/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កាកបាទក្រហមកម្ពុជា នាំយកថវិកា៥ម៉ឺនដុល្លាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលត្រៀមសម្រាល២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ៥០.០០០ដុល្លារអាមេរិក រួមនឹងថវិកា និងស្បៀងអាហារមួយចំនួនទៀតរបស់សាខាកាកបាទក្រហមខេត្ដសៀមរាប ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ព្រមបន្តអញ្ជើញសួរសុខទុក្ខបងប្អូនជាស្ដ្រីមានផ្ទៃពោះចំនួន២៨០នាក់ ដែលកំពុងសម្រាកត្រៀមសម្រាលបុត្រនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្ដសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកនូវក្តីនឹករលឹក ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រូពេទ្យ និងបងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ។ ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជារាប់ម៉ឺននាក់ តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ហើយនេះជាលើកទី៧ហើយ ដែលកាកបាទក្រហមកម្ពុជាបានប្រគល់ថវិកាដើម្បីចូលរួមជួយសម្រួលដល់មន្ទីរពេទ្យកុមារអង្គរ។

បើតាមលោក ងួន ច័ន្ទភក្រា្ដ នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា មន្ទីរពេទ្យមួយនេះ ពឹងផ្អែកទាំងស្រុងលើមូលនិធិសប្បុរសធម៌ ដៃគូផ្ដល់មូលនិធិ ការរៃអង្គាសថវិកា និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់បេសកកម្មសេវាសុខភាពរបស់មន្ទីរពេទ្យ។ ចាប់តាំងពីឆ្នាំ២០១៦មក កាកបាទក្រហមកម្ពុជា បានផ្ដល់ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសរុប ២៤២.៥០០ដុល្លារអាមេរិក ដែលនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃដ៏មហាប្រសើរ និងជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ទំនួលខុសត្រូវសង្គម និងចេះជួយគ្នាទៅវិញទៅមក ដើម្បីសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។ ការថែទាំ និងរក្សាសុខភាពកុមារកម្ពុជាឱ្យបានល្អប្រសើរ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋកម្ពុជា ដែលត្រូវចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជា ខណៈជារៀងរាល់ថ្ងៃមន្ទីរពេទ្យមួយនេះមានកុមារប្រមាណ ៣០០ទៅ៤០០នាក់ បានមកទទួលការព្យាបាលនៅក្នុងឆ្នាំ២០២៣កន្លងទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា នៅព្រឹកដដៃលនេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនដល់បងប្អូនជាស្ដ្រីមានផ្ទៃពោះចំនួន២៨០នាក់ ដែលកំពុងសម្រាកត្រៀមសម្រាលបុត្រ និងផ្ដល់អំណោយថវិកាមួយចំនួន នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប។ ជាមួយគ្នានោះលោកជំទាវ ក៏បានណែនាំដល់ស្ដ្រីដែលជិតសម្រាលកូន ឱ្យចេះថែរក្សាសុខភាពខ្លួនឯងផង និងកូនក្នុងផ្ទៃផងដែរ។

តាមរបាយការណ៍មន្ទីពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នៅឆ្នាំ២០២៣កន្លងទៅ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានទទួលបម្រើសេវាព្យាបាលជំងឺ និងពិនិត្យជំងឺទាំងក្នុង និងក្រៅលើកុមារ ៣.០០០ទៅ៥.០០០នាក់ មានកុមារចូលមកវះកាត់ពី ៥០ទៅ៦០ករណី៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កាកបាទក្រហមកម្ពុជា​មន្ទីរពេទ្យ​កុមារ​អង្គរមន្ទីរពេទ្យជ័យវរ្ម័នទី៧ស្រ្តីមានផ្ទៃពោះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

អាស៊ានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់

អាស៊ានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងគម្រោងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអុីនធើណេតក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងគម្រោងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអុីនធើណេតក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.