Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ដោយ Pothe Thun
27/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន ជនពិការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានធ្វើការក្រើនរំឭក និងជំរុញដល់អាជ្ញាធរឃុំសង្កាត់ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការពន្លឿនដោះស្រាយដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាធអិបតីក្នុងពិធីប្រកាសសមាសភាពប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្តម លោកជំទាវជាប្រតិភូអបដំណើរ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជពាក់ព័ន្ធជាច្រើនរូបទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អតីតយុទ្ធជនពិតជាបានលះបង់ច្រើនណាស់ចំពោះប្រទេសជាតិ ជាពិសេសនាសម័យសង្គ្រាម ដែលពួកគាត់បានធ្វើពលិកម្មគ្រាប់បែបយ៉ាងក្នុងការនាំយកសន្តិភាពជូនជាតិមាតុភូមិ។ ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ គឺឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អថែមទៀត។ ក្នុងនោះដែរអាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានល្អ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើង ទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ខេត្តសៀមរាប មានអតីតយុទ្ធជនសរុប ៨.៩១៥នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ចំនួន ៦.៧២២នាក់ និងនៅក្រៅសមាគមមានចំនួន ២.១៩៣នាក់ ដោយបានធ្វើបច្ចុប្បន្នភាពទាំងក្នុង និងក្រៅសមាគមទទួលបានលទ្ធផលមានអ្នកនៅក្នុងបន្ទុកសរុបចំនួន ១០.២៤២នាក់។

លោកបន្តថា ជាមួយនឹងការងារនេះ លោកនឹងបន្តសហការជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធ ជំរុញការដោះស្រាយសម្បទានដីសង្គមកិច្ច ដើម្បីបែងចែកជូនអតីតយុទ្ធជនដែលក្រីក្រ គ្មានដីបង្កបង្កើនផលពិតប្រាកដ ពង្រឹងសមត្ថភាពការងារដល់ក្រុមការងារថ្នាក់ស្រុក និងសាខាឃុំសង្កាត់ ដើម្បីធានាឲ្យការអនុវត្តន៍ការងារនៅមូលដ្ឋានទទួលបាននូវគុណភាព និងប្រសិទ្ធភាព។ ការសហការរៀបចំឯកសារបង្វែរសាច់ប្រាក់ ការបើកផ្តល់ប្រាក់បេឡាមរណសង្គ្រោះ ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក និងលក្ខន្តិកៈបេឡាមរណសង្គ្រោះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងកៀងគរសប្បុរសជន អាជីវករ ក្រុមហ៊ុន និងអង្គការផ្សេងៗ គៀងគររកមូលនិធិ ដើម្បីជួយទ្រទ្រង់សមាគម និងជួយសាងសង់ផ្ទះជូនសមាជិកដែលលំបាកខ្វះទីជម្រក។ ជាពិសេសការជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជន មានអទិភាពទទួលបាននូវសេវាសាធារណៈ ដូចជាការបង្កើតមុខរបរ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ និងផ្ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពួកគាត់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​សមាគម​អតីតយុទ្ធជន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សិក្ខាកាមជាង១៣០នាក់ បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គសិក្សាពីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

សិក្ខាកាមជាង១៣០នាក់ បានធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គសិក្សាពីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.