Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយ Pothe Thun
24/05/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការលើកកម្ពស់ជីវភាព សុខភាព សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី កុមារ យុវជន ជនក្រីក្រ ចាស់ជរា ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត។

ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០១មក អង្គការយូនីសេហ្វ បានសហការ និងផ្ដល់ការគាំទ្រជាច្រើនដល់កម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីសិទ្ធិកុមារដែលបានប្ដូរមកជាកម្មវិធីអភិវឌ្ឍន៍សហគមន៍នៅឆ្នាំ២០១១ ដោយផ្ដោតលើការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីឃុំសង្កាត់ ក្នុងការរៀបចំផែនការ និងអនុវត្តសេវាសង្គម តាមរយៈការផ្ដល់កញ្ចប់ថវិកាសេវាសង្គមដើម្បីអនុវត្ត អន្តរាគមន៍នានាដូចជាការចុះសំបុត្រកំណើត ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសាលាមត្តេយ្យសហគមន៍ និងការពារកុមារងាយរងគ្រោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានសម្រេចបន្តអនុវត្តនៅកម្មវិធីជាតិនេះ សម្រាប់ដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលមានចក្ខុវិស័យលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការផ្ដល់សេវាសាធារណៈ និងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍន៍មូលដ្ឋានជូនប្រជាពលរដ្ឋប្រកបដោយបរិយាប័ណ្ណ និងសមធម៌សង្គម។ ទន្ទឹមនេះការរួមចំណែករបស់អង្គការយូនីសេហ្វ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានដាក់ចេញនៅអភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការថ្មីសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឲ្យកាន់តែមានប្រសិទ្ធភាព និងបរិយាប័ណ្ណ។ ដូច្នេះកិច្ចការសំខាន់ៗដែលត្រូវអនុវត្តតាមអភិក្រមនេះ គឺដើម្បីរួមចំណែកដល់ការរៀបចំឡើងវិញ និងការបែងចែកតួនាទី និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញឲ្យមានការផ្ដល់ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងដំណើរការធ្វើផែនការផ្អែកលើទិន្នន័យដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។

លោក សុខ ថុល អភិបាលរងខេត្ត មានប្រសាសន៍ថា ចាត់តាំងពីឆ្នាំ២០២២៣មក អង្គការយូនីសេហ្វបានគាំទ្រដល់រដ្ឋបាលខេត្ត តាមរយៈគម្រោងកិច្ចការពារកុមារ រួមជាមួយការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាដល់រដ្ឋបាលខេត្ត ក្នុងការអនុវត្តសកម្មភាពសេវាសង្គម និងកិច្ចការពារកុមារនៅរដ្ឋបាលខេត្តសៀមរាប។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមានការជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីអគ្គនាយកដ្ឋាននៅរដ្ឋបាលក្រសួងមហាផ្ទៃ បានធ្វើឲ្យស្ថានភាពកិច្ចការពារកុមារនៅខេត្តសៀមរាបមានភាពល្អប្រសើរជាលំដាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរដ្ឋបាលខេត្តសៀមរាបក៏ទៅក៏នៅតែបន្តប្រឈមជាមួយបញ្ហាផ្សេងៗទៀតសម្រាប់ការអនុវត្តកិច្ចការពារកុមារនេះ ដូចជា៖ ករណីអំពើហិង្សា រំលោភបំពាន ក្មេងជំទង់ដែលរស់នៅធ្វើការតាមចិញ្ចើមថ្នល់ ដែលពួកគាត់មិនសហការ ដោយលាក់បាំងអត្តសញ្ញាណសេវាសង្គមក៏នៅមានកម្រិតខ្វះ។ ដើម្បីឆ្លើយតបនៅបញ្ហានេះ យើងនឹងបន្តធ្វើការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់បន្តទៀត។

លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វ មានប្រសាសន៍ថា ប្រាកដណាស់កុមារ និងយុវជននៅកម្ពុជា នៅតែទទួលបាននូវអនាគតមិនប្រាកដប្រជា ជាពិសេសការថែទាំសុខភាព ទឹកស្អាត ការទទួលបានការអប់រំប្រកបដោយគុណភាព ការទទួលបាននៅបរិកាសសុវត្ថិភាព និងរឹងមាំរួមទាំងការរងគ្រោះផ្សេងៗទៀត ដូចជាពិការភាពជន ជាតិភាគតិច និងការបែ្រប្រួលអាកាសធាតុ។ ដើម្បីជាការឆ្លើយតបត្រឹមត្រូវ និងធានាឱ្យបាននៅអភិក្រមដ៏មានប្រសិទ្ឋភាពក្នុងការដោះស្រាយនៅបញ្ហាសិទ្ឋកុមារ គឺការគាំទ្របន្ថែមទៀត ដើម្បីធានាទទួលបាននូវសិទ្ធកុមារ ក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ អង្គការយូនីសេហ្វ បានធ្វើការងារជាមួួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំធ្វើវិមឈ្ឈការ និងវិសហមឈ្ឈការក៏ដូចជាការគ្រប់គ្រងសាធារណៈ និងការៀបចំកំណែទម្រង់ថ្នាក់ជាតិសម្រាប់ជួយកុមារកម្ពុជាបន្តទៀត៕

អត្ថបទ និងរូបភាព៖ លោក ហាំ ម៉េងហួត, កញ្ញា ប្រន ស្រីនិត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្សារផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប ទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិហាក់មើលរំលង

ផ្សារផលិតផលស្នាដៃកូនខ្មែរនៅកណ្តាលក្រុងសៀមរាប ទទួលបានការគាំទ្រពីភ្ញៀវបរទេស ខណៈអ្នកទេសចរជាតិហាក់មើលរំលង

ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា

ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា

ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី

ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.