Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប

ដោយ Pothe Thun
24/05/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្រោមវត្តមាន ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូប។

ព្រឹត្តិការណ៍ការ Siem Reap Bike Week ជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិចាស់ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះដែរ ក៏ជាឱកាសក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជាពីសេសខេត្តសៀមរាប ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែលើកទឹកចិត្តដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យបានកាន់តែច្រើន ហើយក៏ស្របតាមយុទ្ធនាការឆ្នាំទស្សនាសៀមរាបឆ្នាំ២០២៤ ផងដែរ។

សូមជម្រាបដែរថា នៅក្នុងព្រឹត្តិការណ៍ Siem Reap Bike Week គឺដើម្បីរៃអង្គាសថវិកាបរិច្ចាគជូនដល់វិទ្យាល័យអប់ពិសេសសៀមរាប (កុមារគថ្លង់) ហើយក្នុងនោះនឹងមានកម្មវិធីជាច្រើនដូចជា៖ ការប្រណាំងឡាន ប្រណាំងម៉តូ ការបង្ហាញឈុតប៉ារ៉ាម៉ូតូ និង Microlight ក្បូនដង្ហែរឡាន និងម៉ូតូ ការបង្ហាញឈុតម៉ូតូត្រៃ កម្មវិធីបង្ហាញសូម៉ូតូ (Motorbike Show) ព្រមទាំងមានការរៀបចំ ស្តង់តាំងពិព៌ណ និងម្ហូបអាហារ ការប្រគុំតន្ត្រីដែលមានការចូលរួមពីតារាចំរៀង និងឌីជេល្បីៗ។ សូមបញ្ជាក់ថាតាមរយៈកម្មវិធីព្រឹត្តិការណ៍ Siemreap Bike Weekនេះដែរ ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: Siem Reap Bike Week
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងសាងសង់ផ្លូវ៧ខ្សែក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងឃុំគោល ស្រុកអង្គរជុំ ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវ៧ខ្សែក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងឃុំគោល ស្រុកអង្គរជុំ ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់

មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់

សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.