Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពុទ្ធសាសនិកយ៉ាងច្រើនកុះករក្នុងខេត្តសៀមរាប ធ្វើការដង្ហែក្បួន នៃពិធីបុណ្យវិសាខបូជា នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប

ដោយ Pothe Thun
24/05/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យ ដ៏ធំ និងសំខាន់ជាងគេ ក្នុងចំណោមពិធីបុណ្យធំៗ នៃវិស័យព្រះពុទ្ធសាសនា។ មិនថាតែនៅប្រទេសកម្ពុជាទេ ដែលតែងរៀបចំពិធីបុណ្យនេះ តែបណ្ដាប្រទេសជិត ២០០ ផ្សេងទៀត ក៏បានកំពុងរៀបចំពិធីនេះផងដែរ។ សម្រាប់ក្រុងសៀមរាប នៅពេលព្រឹក និងពេលរសៀល ថ្ងៃទី២២ ខែឧសភា ដែលជាទិវាបុណ្យវិសាខបូជានេះ គេឃើញមានការរៀបចំក្បួនដង្ហែយ៉ាងអ៊ូរអរ នៅតាមដងផ្លូវសំខាន់ៗ នៅក្នុងក្រុងសៀមរាប។

ចំពោះការប្រារព្ធទិវាបុណ្យវិសាខបូជា នៅពេលព្រឹក គេសង្កេតឃើញមានការរៀបចំ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ចេញពីបរិវេណប្រាសាទបាយ័ន ឆ្ពោះទៅកាន់ក្រុងសៀមរាប ដែលជាក្បួនរថយន្តជាច្រើនគ្រឿង អមដោយបដាពាក្យស្លោកផ្សារភ្ជាប់ជាមួយអត្ដន័យនៃពិធីបុណ្យ។

ដោយឡែក នៅពេលរសៀល គេក៏ឃើញមានការនិមន្ត និងដើរ រួមនិងក្បួនរថយន្ត យ៉ាងច្រើនកុះករ ពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើការដង្ហែក្បួន ដោយដំណើរចេញពីវត្តដំណាក់ ក្នុងក្រុងសៀមរាប ឆ្ពោះតាមបណ្ដោយស្ទឹងសៀមរាប និងបន្តទៅតាមផ្លូវស៊ីវត្ថា តំបន់ផាប់ស្ទ្រីត (Pub Street) និង បញ្ចប់ក្បួនដង្ហែនៅវត្តដំណាក់វិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរ ដើម្បីរំលឹកគុណ ដល់ព្រះសមា្មសម្ពុទ្ធ ដែលជា ព្រះបរមសាស្តានៃព្រះពុទ្ធសាសនា និងតបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយ កាលពីចុងសប្ដាហ៍កន្លងនេះ សាលាអនុគណក្រុងសៀមរាប សហការជាមួយអាជ្ញាធរខេត្ត បានរៀបពិធីកោរសក់ និងបួងសក់ បំបួសកុលបុត្រ កុលធីតា ឆ្នាំទី១២ ដែលមានចំនួនសរុប ៤៥០ នាក់។ ពិធីបំបួសនេះដែរ មានគោលបំណងអប់រំ និងក្រើនរំលឹកដល់យុវជនខ្មែរ ដែលកំពុងប្រព្រឹត្តទង្វើខុសឆ្គងក្នុងសង្គម ឱ្យងាកមកអប់រំចិត្តតាមរយៈ ការស្ដាប់ព្រះធម៌ និងបដិបត្តិតាមពុទ្ធឱវាទ ដើម្បីអប់រំផ្លូវចិត្តឱ្យទទួលយកអំពើល្អ ការអប់រំណែនាំពីមាតាបិតា គ្រូអាចារ្យ ដើម្បីឱ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ នាពេលអនាគត។

គួររំលឹកថា ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើង មានគោលបំណងរំលឹកនូវបុព្វហេតុអស្ចារ្យ ៣ប្រការរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង។ បុណ្យនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា បានចាត់ទុកជាបុណ្យជាតិ និងទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ កាលពីនៅថ្ងៃ១៥ខែធ្នូឆ្នាំ១៩៩៩ ដែលមានសមាជិកជិត២០០ប្រទេស បានអនុម័ត ជាឯកច្ឆន្ទទទួលស្គាល់ និងចាត់ទុកបុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិដោយឈរលើហេតុពីរយ៉ាងគឺព្រះពុទ្ឋសាសនាកើតមុនសាសនាដទៃ ដោយមានភាពច្បាស់លាស់ទាំងពាក្យប្រៀនប្រដៅ និងពេលវេលាសំខាន់មួយទៀត គឺធម៌អហឹង្សាមិនឱ្យមនុស្សបៀតបៀនគ្នា និងបង្ហាញពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាង២៥០០ឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវឥទ្ធិពល ក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិ តទៅទៀត។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, និងលោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: បុណ្យវិសាខបូជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

វត្តប្រាសាទនាគគូ ស្រុកបន្ទាយស្រី ប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅសាងសងសាលាឆ័ន និងសមិទ្ធិផលនានាបន្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខត្រៀមបើកព្រឹត្តិការណ៍ Siem Reap Bike Week ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.